Saturday, August 23, 2014

បុរសវ័យជំទង់ម្នាក់ផឹកស្រវឹងតាំងពីក្បាលព្រលប់ បើកម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូត​ទៅបុ​ក​រថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសមធ្យមចំណែករថយន្តនិងម៉ូតូខូច​​​​ខាតខ្លះៗ ។
ហេតុ​​​​ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃ​ទី​២២​ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យអង្គការរ៉ាក់ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្ត​ព្រះ​សីហនុ។ ប្រភព​ពត៌​មាន​ពី​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូមួយ​គ្រឿង​នេះ​បើក​យ៉ាង​លឿន​ដូច​ហោះ​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់តែឃើញ​ម៉ូតូបុកចំកាងមុខផ្នែកខាងស្តាំនៃរថយន្ត កំពុងធ្វើដំណើរពីលិចទៅ​​​​កើត​រួច​បទ​ចូល​ទៅ​មន្ទីរ​ពហុ​សម្រាកព្យាបាលឯកជនមួយកន្លែងនៅទីនោះ។
ភ្លាមៗនោះផងដែរអ្នកបើកបរម៉ូតូត្រូវបានអ្នកបើកបររថយន្តចុះបើកទ្វារចេញមកក្រៅរួចស្ទុះទៅបី​ត្រកង​​ជនរ​ងគ្រោះចូលទៅក្នុងមន្ទីរពហុព្យាបាលឯកជននៅទល់មុខកន្លែងកើត​​ហេតុតែម្តងទៅ។
ប្រភព​​ពី​ភ្នាក់​ងារ​នគរ​បាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ម៉ាក​ មីស៊ុយប៊ីស៊ី ពណ៌ស ពាក់​ស្លាក​លេខ​ ក្រ-ព្រះសីហនុ 2A- 1893 បើកបរដោយបុរសជនជាតិ អ៊ុយ គ្រេនម្នាក់
ឈ្មោះ​​ PITER EFREMOV អាយុ ២៣​ឆ្នាំ​ជា​ភ្ញៀវ​ទេស​ចរណ៍​រយៈ​ពេល​វែង​មក​លេង​ក្នុង​ក្រុង​ព្រះ​សី​ហនុ​ និងអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាក លេខព្រះសីហនុ1D-2507​បើកប​រ​ដោយ​ឈ្មោះ​ បូរ៉ូ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ស្រាបៀរអង្គរ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្ត​ព្រះសីហនុ រងរបួសមធ្យម។
ខណៈ​​ពេលដែលជនបើកបរម៉ូតូកំពុងសម្រាកព្យាបាល ជំនាញ​សមត្ថកិច្ច​នគរ​បាលច​រាចរណ៍​យក​ឧបករណ៍​វាស់ជាតិ អាល់កុល ឃើញមានជាតិអាល់កុលរហូតទៅដល់០,៨១​​ មាន​ន័យ​ថា​លើស​កំរិត​ដែល​ច្បាប់បានអនុគ្រោះ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការវាស់វែង​​​រួចៗ​យក​ទៅ​រក្សា​ទុកនៅការិយាល័យ ចរាចរណ៍ ផ្លូវគោក រងចាំព្រឹកស្អែកធ្វើការដោះស្រាយ៕





0 comments:

Post a Comment