នៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់លេខ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ មានប្រារព្ឋពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវបង្គន់អនាម័យមួយខ្នង ដែលជាជំនួយឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក អ៊ឹង និបុណ្ណា អនុប្រធានអប់រំ យុវជន និង កីឡា ខេត្តព្រះសីហនុ ។ នៅក្នុងចំណាប់អារម្មណ៏របស់លោក ម៉ៃ ក្ខៃក្ខា (MIKE GUAIGUA) តំណាងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានអោយដឹងថា បង្គន់អនាម័យមួយខ្នងមាន ៥បន្ទប់ បំពាក់ដោយសំភារៈ និង ស៊ីទែនទឹកចំណុះ ២០០០លីត្រ ចំនួន ១ ដែលត្រូវចំណាយថវិការអស់ចំនួន ២ម៉ឺនដុល្លារអាមេរិក ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៤ ខែ សីហា និង បញ្ចប់នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមការសាងសង់ជាលើកទី១ ក្នុងបេសកម្មរយៈពេល ៦ខែ នៅប្រទេសកម្ពុជា ដោយក្រុមវិស្វកម្មទាហ៊ានជើងទឹកសហរដ្ឋអាមេរិក N.M.C.B លេខ ៤ ។ លោក អ៊ឹង នីបុណ្ណា អនុប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តព្រះសីហនុ បានមានប្រសាសន៏សង្កត់ធ្ងន់ថា ពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវបង្គន់អនាម័យ ដែលជាជំនួយឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅពេលនេះគឺពិតជាមានអត្ថប្រយោជន៏ និង មានតម្លៃក្នុងការជួយថែរក្សាអនាម័យ និង ថែទាំសុខមាលភាពដល់ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាការកែលំអបរិស្ថានរបស់សាលាបឋមសិក្សាសម្តេច ជា ស៊ីម ផងដែរ ។ លោកក៏បានបន្តទៀតថា សមិទ្ឋិផលថ្មីនេះ គឺពិតជាមានលក្ខណៈ និង មាំ ពិសេសដែលជាការចូលរួមវិភាគទានដ៏សំខាន់ក្នុងការរួមចំណែក អភិវឌ្ឍន៏វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្សអោយកាន់តែប្រសើរ សមស្របតាមខ្លឹមសាររបស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយ និង ផែនការយុទ្ឋសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ។ បន្ទាប់មកគណៈអធិបតី ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់តំណាង ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា និង បានអញ្ជើញកាត់ខ្សែបូ ជានិមិត្តរូបដាក់អោយប្រើប្រាស់ ជាផ្លូវការចាប់ពីពេលនេះតទៅ ៕
Thursday, October 2, 2014
ពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវបង្គន់អនាម័យ ដែលជាជំនួយឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា
Posted by Unknown on 10:18 PM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment