Wednesday, October 1, 2014

បុរស​ប្រមឹក​វ័យ​១៨​ឆ្នាំ​ម្នាក់​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ដូច​ហោះ​ក្នុង​សភាព​ស្រវឹង​ជោគជាំ​រួច​បាន​ជ្រុល​ចង្កូត​ទៅ​បុកម៉ូតូគេពីរគ្រឿងទៀតបណ្តាលឲ្យបាក់ករម៉ូតូខ្លួនឯង។ ហេតុការ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​​​អ្នកបើកបរម៉ូតូក្នុងសភាពស្រវឹង​ស្រា​នេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទី
យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ត្រង់ចំណុចរង្វង់មូលតោពីរស្ថិត​ក្នុង​ភូមិ៤ សង្កាត់ ៤ ក្រុង ខេត្តព្រះសីហនុ។​ ​ប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេ​​​​ឃើញ​បុរស​ម្នាក់​បើកម៉ូតូយ៉ាងលឿនពីជើងទៅត្បូងក្នុងសភាពស្រវឹងស្រាជោគជាំ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់បានបុករះជាមួយ​ម៉ូតូ២​គ្រឿង​ទៀត​បណ្តាល​អោយ​បាក់​ក​ម៉ូតូ​រួច​ដួល​ដេក​សន្លប់​ធំ​បង្ករ​ឲ្យមានក្មេងស្រីម្នាក់អាយុ៦ឆ្នាំរងរបួសធ្ងន់។ប្រភព​ព័ត៌មាន​ពីសមត្ថកិច្ចបានឲ្យដឹងថា អ្នក​បើកប​រម៉ូតូបង្ករ ម៉ាកវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខ ឈ្មោះ មាស ដារ៉ូ ភេទ ប្រុស អាយុ​១៨​ឆ្នាំរ​ង​(បួសមធ្យម)​​​​ជាបុគ្គលិកសណ្ឋាគារស្នាក់នៅសង្កាត៤ ក្រុងព្រះសីហនុ។ម្ចាស់​ម៉ូតូ អ៊ែប្លែគមាន ឈ្មោះ បូ ស្រីនាង ភេទ ស្រីអាយុ ២៤ឆ្នាំ ជាសិស្ស និងមានអ្នករួមដំណើរម្នាក់មានឈ្មោះ អ៊ឿន ស្រី​មុំ​ ស្រីអាយុ ៦ ឆ្នាំ រងរបួសធ្ងន់ បាន ដឹកតាមរថយន្តយកទៅព្យាបាលនៅមន្ទីរ​​ពេទ្យ​​ ភ្នំពេញ។ចំណែក​ឯម៉ូតូមួយទៀតម៉ាកc125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1H-1882 បួ ស៊ីណា ភេទប្រុស អាយុ៣០ជាកសិករ គ្មានរងរបួស រស់នៅ ភូមិ ស៊ីទែន ឃុំជ្រេស ស្រុក ជុំគិរីខេត្ត​កំពត។​ ប្រភព​​ដដែល​​​បាន​​បន្ត​ទៀត​​ថា​ក្រោយ​​ពេល​កើតហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​មន្ទីរ​ពហុ​ព្យាបាល​ឯកជន។ចំណែក​ឯម៉ូតូ​ទាំង៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ​ធ្វើ​ការ​វាស់​វែង​រួច​ដឹក​យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយនៅពេលព្រឹក​ស្អែក៕



0 comments:

Post a Comment