ព្រះសីហនុ ៖ ដោយសារតំបន់មាត់សមុទ្រ ទទួលរងសម្ពាធទាប ធ្វើអោយខេត្តព្រះសីហនុ មានភ្លៀង ធ្លាក់ជាច្រើនថ្ងៃជាប់ៗ បានបណ្តាលអោយផ្លូវមួយចំនួននៅក្នុងខេត្ត មានការលិចលង់ជាច្រើនកន្លែង ក្នុងនោះតិរៈវិថីសម្តេច ហ៊ុន សែន នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២៧ - ២៨ ស្ថិតនៅក្នុងក្រុមទី៣ ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលរងការខូចខាតទាំងស្រុង ដោយកាលពីវេលាម៉ោងប្រមាណជា ២ ទៅ ៣ ជិតភ្លឺ យប់ថ្ងៃទី ៧ ឈានចូលទី ៨ ខែ កញ្ញា ឆ្នាំ ២០១៤ មានភ្លៀងធ្លាក់គំហុកយ៉ាងខ្លាំង រហូតមកដល់ថ្ងៃ ចន្ទ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ៩ និង ៥៥នាទី តិរៈវិថីសម្តេច ហ៊ុន សែន ត្រង់ចំណុចខាងលើត្រូវបានអាជ្ញាធរ មានសមត្ថកិច្ច មិនអោយធ្វើចរាចរឆ្លងកាត់ទាំងស្រុង ពាក់ពន្ឋ និង ការដាច់ផ្លូវខាងលើ អាជ្ញាធរខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់មន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ អោយត្រៀមលក្ខណៈនូវគ្រឿងចក្រ និង មធ្យោបាយផ្សេងៗ ជាច្រើន រង់ចាំភ្លៀងរាំង និង ចាប់ផ្តើមធ្វើការជួសជុលផ្លូវខាងលើនេះ អោយបានលឿនបំផុត មិនអោយមានការរាំស្ទះដល់ការធ្វើចរាចរ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូជាអ្នកធ្វើដំណើរឆ្លងកាត់ឡើយ ។ សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ ពុំមានបណ្តាលរងគ្រោះដល់អាយុជីវិតមនុស្សឡើយ តែបានធ្វើអោយមានផលប៉ះពាល់ដល់ការធ្វើ ដំណើរនិង ការប្រមូលផលធ្វើអាជីវកម្ម របស់ប្រជាពលរដ្ឋ ផងដែរ លោកស្រី ម៉េង យាន មាន អាយុ ជាង៦0 ឆ្នាំ ជាអាជីវកររស់នៅក្នុងឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំណូមពរអាជ្ញាធររដ្ឋអំណាចគ្រប់ស្ថាប័នពាក់ព័ន្ធមេត្តាជួយជួសជុលផ្លូវត្រង់ចំណុចហូរដាច់បាក់ស្រត់នេះឲ្យបានឆាប់ផងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងស្រុកស្ទឹងហាវនេះទាំងមូល៕
Monday, September 8, 2014
តិរៈវិថីសម្តេច ហ៊ុន សែន ត្រូវហូរដាច់ដោយសារជំនន់ទឹកភ្លៀង
Posted by Unknown on 5:59 PM with No comments

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment