ការអញ្ជើញប្រារព្ឋពិធីបុណ្យកាន់បិណ្ឌវេនទី ៩នេះ របស់ក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត មន្ត្រីរាជការសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ហេង សំអាន អភិបាលរង ខេត្តព្រះសីហនុ អមដំណើរដោយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៤ ស្របពេលដែលបណ្តាវត្តនានា គឺមានពុទ្ឋបរិស័ទ ចូលទៅធ្វើបុណ្យកាន់បិណ្ឌយ៉ាងច្រើនកុះករ តាមទំនៀបទំលាប់ព្រះពុទ្ឋសាសនា ដែលតែងតែប្រារព្ឋធ្វើជារៀងរាល់ឆ្នាំ ។ ឯកឧត្តម អភិបាលរងខេត្តព្រះសីហនុ រួមនិង ប្រធាន អនុប្រធានមន្ទីរអង្គភាព ស្ថាប័នរដ្ឋ ក្នុងខេត្ត គណៈអភិបាល ស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ ស្រុកព្រៃនប់ និង ពុទ្ឋបរិស័ទ បានអញ្ជើញនាំយកនូវទយ្យវត្ថុ បច្ច័យ និង ចង្ហាន់បិណ្ឌបាត្រ ទៅប្រគេណព្រះសង្ឃវត្តវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីបំពេញកិច្ចកុសលឧទ្ទិសជូនចំពោះវិញ្ញាណក្ខន័្ឋ បុព្វការីជន មាតាបិតា ញាតិតិការ ៩សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និង សុំសេចក្តីសុខចំរុងចំរើន សំរាប់ក្រុមគ្រួសារ នាពេលបច្ចុប្បន្ន តាមជំនឿតាំងពីបុរាណកាលមក ។ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្តព្រះសិហនុ មានប្រសាសន៏ ក្នុងពិធីបុណ្យដាក់បិណ្ឌនេះ ដោយលើកឡើងពីស្ថានភាពទូទៅ នៃការប្រារព្ឋបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋ ជាពុទ្ឋសាសនិកជន នៅខេត្តព្រះសីហនុ ថា ប្រព្រឹត្តទៅបានល្អក្នុងនោះគ្រប់វត្ត មានការចូលរួមធ្វើបុណ្យតាមធម្មតា ពុំមានវត្តអារាមណាមួយខ្វះខាត ចង្ហាន់បិណ្ឌបាត្រឡើយជាមួយនឹងការនាំយកនូវបច្ច័យ មួយចំនួនប្រគេនព្រះសង្ឃ ក្នុងវត្តវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីជួយកសាងសមិទ្ឋិផល ក្នុងវត្តនេះឯកឧត្តម អភិបាលរងខេត្ត អោយដឹងថា ឆ្នាំនេះគ្រប់វត្តអារាមទាំងអស់ ក្នុងខេត្តព្រះសីហនុ អាជ្ញាធរខេត្តបានណែនាំអោយចៅអធិការវត្ត នឹង គណៈកម្មការអាចារ្យវត្តខិតខំដឹកនាំពុទ្ឋបរិស័ទ គោរពបូជាព្រះពុទ្ឋសាសនា អោយបានល្អដែលប្រព្រឹត្តស្របតាមនឹងសទ្ឋាជ្រះថ្លារបស់ពុទ្ឋបរិស័ទ នៃពិធីបុណ្យកាន់បិណ្ឌនេះ ៕
Wednesday, September 17, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment