Wednesday, September 17, 2014

ឯកឧត្តម ឈិត សុខុន អភិបាល​ខេត្តព្រះសីហនុ​ អញ្ជើញចូលរួមជាអធិបតីចូលរួមក្នុងពិធីនេះ បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់ថា ការ​ប្រារព្ឋទិ​​វាសន្តិភាពអន្តរជាតិ លើកទី ១២ ថ្ងៃ ២១ កញ្ញា គឺជាទិវាមានអត្ថន័យជាទីបំផុត ក្នុង​គោលបំ​ណង​ពង្រឹង​ឧត្តម​គតិ​សន្តិភាព របស់ប្រជាជាតិ និង ប្រជាជនទាំងអស់ទូទាំងពិភពលោក ពង្រឹងសាមគ្គីភាព និង កិច្ច​សហ​ប្រតិបត្តិការ​ទំនាក់ទំនងល្អពីជាតិមួយទៅជាតិមួយ ទាំងក្នុងតំបន់ក៏ដូចជានៅទូទាំងសកលលោក ដើម្បី​បន្ថយ​ភាព​តា​នតឹងអោយមានភាពសាមគ្គីយោគយល់ អធ្យាស្រ័យគ្នា គោរពគ្នា និង ជួយគ្នាលុបបំបាត់អំពើហិង្សា ការ​ប្រុស្គ​រាយ ដែលនាំដល់មានវិវាទឈានទៅបង្ហូរឈាមគ្នា និង ហានិភ័យដល់ប្រជាជាតិ និង មនុស្សជាតិ ។ ការ​ប្រារព្ឋ​ឡើងនូ​វទិវាសន្តិភាព អន្តរជាតិ ២១កញ្ញា ស្របតាមសេចក្តីសំរេចឆ្នាំ ២០០១ របស់អង្គការសហប្រជាជាតិ ដែល​មាន​អំពាវនាវដល់គ្រប់ប្រទេស ជាសមាជិកអង្គការសហប្រជាជាតិ រួមទាំងអង្គការជាតិ អន្តរជាតិ សង្គម​ស៊ីវិល​អោយ​ប្រារព្ឋឡើងទិវាសន្តិភាពអន្តរជាតិ ដើម្បីជំរុញ និងបំផុសអោយយល់ដឹងជាសកល អំពី​សន្តិភាព​ពិភព​លោក ក្នុងតំបន់និមួយៗ ហើយផ្តើមចេញពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៣១អនក្រ បក​ ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០០៣ បានកំណត់យកថ្ងៃទី ២១ខែកញ្ញា ជាថ្ងៃ​ប្រារព្ឋ​ទិវា​សន្តិភាព​ទូទាំង​ប្រទេស​ជា​រៀងរាល់ឆ្នាំ ។ ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា សន្តិភាពគឺជាមាតានៃនៃភាពសុខសាន្ត មាតា​នៃ​សុភមង្គល​ គ្រប់កាលៈទេសៈ ដើម្បីសម្រេចបានគោលដៅនេះ យើងទាំងអស់គ្នាត្រូវរួមសាមគ្គី យោគយ​ល់​គ្នា​ទៅ​វិញ​ទៅមក និង បញ្ឈប់រាល់អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង គ្រឿង​ស្រវឹង​ដែល​បំផ្លាញ​ដល់​ខ្លួនឯង និងលះបង់នូវ លោភៈ ទោសៈ មោហៈ ប្រកាន់យកនូវសច្ចះធម៌ និង យុត្តិធម៌ ។ ដោយ​ឡែក​នៅ​ខេត្ត​ព្រះសីហនុ បានអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដោយបានខិតខំគ្រប់គ្រងចាត់ចែងកម្លាំង ដើម្បី​បង្ការ​ទប់ស្កាត់ និង បន្ថយបទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្ត ។ ដើម្បីស្វែងរកសន្តិភាព ការថែរក្សា សន្តិភាព ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅភាពសុខស្ងប់ ៕










0 comments:

Post a Comment