ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម តាក វណ្ណថា សមាជិកក្រុមប្រឹក្សាខេត្ត បាន ដឹកនាំគណៈប្រតិភូក្នុងគណៈបញ្ជាការឯកភាពខេត្តរួមមានមន្ត្រីក្រុមប្រឹក្សា ខេត្ត មេបញ្ជាការរង ផ្នែកសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ព្រមទាំងមានមន្ត្រីតំណាងមន្ទីរអង្គភាព ស្ថាប័នរដ្ឋក្នុងខេត្តព្រះសីហនុជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និង ពលទាហានកងពលតូចអន្តរាគមន៍លេខ ៤ ចំណុះកងពលធំលេខ ២ ដែលមានភារកិច្ចឈរជើងការពារព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យទិសទី ៣ ប្រាសាទតាមាន់ និង ប្រាសាទតាក្របី កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៤។ ឯកឧត្តម ឧត្តមទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៤ ដែលជាអង្គភាពសម្ព័ន្ធមេត្រីជាមួយខេត្តព្រះសីហនុ បានរាយការណ៍ជូនគណៈប្រតិភូខេត្តព្រះសីហនុ អំពីភារកិច្ចដែលអង្គភាពទ័ពទទួលអនុវត្តក្នុងកិច្ចការពារភូមិសាស្រ្ត និង ថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត និង គណៈប្រតិភូអមដំណើរដែលមកសួរសុខទុក្ខនឹងឧបត្ថម្ភអំណោយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ ។ មានប្រសាសន៍សំណេះសំណាលទៅកាន់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនិង ពលទាហានទាំងអស់ ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុដោយផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់មន្រ្តីរាជការនិងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថា មន្ត្រីរាជការប្រជាពលរដ្ឋនៅខេត្តព្រះសីហនុសូមសម្តែងនូវការគោរពដល់វីរៈភាពនាយទាហាន នាយទាហានរង និងពលទាហានក្នុងពលតូចអន្តរគមន៍លេខ ៤ ដែលបានខិតខំបំពេញភារកិច្ចដើម្បីការពារជាតិមាតុភូមិ ហើយកងពលតូចអន្តរាគមន៍លេខ៤ បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុគឺជាការបើកឱកាសអោយមន្ត្រីរាជការនិងប្រជាពលរដ្ឋនៅខាងក្រោយបានចែករំលែកធនធានសម្ភារៈថវិកាឧបត្ថម្ភដល់កងទ័ពដើម្បីផ្សារភ្ជាប់រវាងកងទ័ពជាមួយមន្ត្រីរាជការនិងប្រជាពលរដ្ឋ។ ហើយសំរាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះខេត្តព្រះសីហនុបានឧបត្ថម្ភជូនអង្គភាពកងទ័ពសម្ពន្ធ័មេត្រីភាពសាលាខេត្តព្រះសីហនុប្រើប្រាស់ថវិកាចំនួនសរុប72.740,000៛ ក្នុងនោះរួមមានស្រាប្រៀអង្គចំនួន 50 កេះ ស្រាបៀរកម្ពុជា 50កេះ ត្រីកាម៉ុងចំហុយ 780 Kg ស្ករស ២បាវ មីកញ្ជប់ ២០០កេះ ឧបត្ថម្ភដល់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៤ ថវិកា10.000,000៛ ប្រេងសាំង 5000លីត្រ ស្មើថវិកា 20,000,000 ឧបត្ថម្ភការសាងសង់អាគារទីបញ្ជាដ្ឋាន 10,000,000៛ ឧបត្ថម្ភកងវរៈសេនាតូចអន្តរាគមន៍លេខ 241 ចំនួន 2,000,000៛ កងវរៈសេនាតូចលេខ 242ចំនួន 2,000,000៛ កងវរៈសេនាតូចលេខ243ចំនួន 2,000,000និងកងវរៈសេនាតូចលេខ244ចំនួន 2,000,000 ឧបត្ថម្ភដល់កងពលធំលេខ2 ថវិកាចំនួន4,000,000៛ និងឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងពលតូចអន្តរាគមន៍លេខ៤ ចំនួន ២៦០ នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន20000រៀល ៕
Monday, September 29, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment