Monday, September 29, 2014

ស្រ្តីម្នាក់មានឈ្មេាះ យ៉ុង ស្រីនាង អាយុ២២ ឆ្នាំ ជាបុគ្គលិក ផ្នែកអនាម័យនៃ ធនាគារ ហត្ថាកសិករមាន​​​ទីលំនេៅ ក្រុម ទី ៥៨ភូមិ ១ សង្កាត់ ៤ ក្រុង ខេត្តព្រះសីហនុ។ បាន​​ដួ​លសន្លប់ ខណ:​ពេល​នាង​ដេីរ​ចេញ​ពី​កន្លែង​ធ្វេីការ​ដេីរ​សំដេៅ​ទេៅផ្ទះរបស់នាងលុះដេីរបានពាក់កណ្តាល​ផ្លូវ​ស្រាប់​តែ​នាង​ដួល​សន្លប់​បាត់​ស្មារតី​សង្ស័យ​មាន​ជន​ខិលខូច​ដាក់ថ្នាំដេាះយកគ្រេឿងអលង្ការ​គឺបានបាត់ខ្សែកផ្លាទីនមួយខ្សែមានទម្ងន់២ជី។ ហេតុកាណ៍​​គួរ​អេោយ​ភ្ញាក់ផ្អេីល​នេះបានកេីតឡេីងកាលពីវេលាម៉េោង. ៥និង២០នាទី ល្ងាចថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ​​២០១៤​នេៅត្រង់ចំណុច ខាងក្រេោយផ្សារមាន់ ស្ថិតក្នុងក្រុមទី. ៥១ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអេោយដឹងថា មុន​ពេល​កេីត​ហេតុ​គេបាន​ឃេីញ​នារី​រងគ្រេាះ​ដេីរ​មិន​ដឹង​ជា​មកពីណាទេ គេឃេីញដំណេីររបស់នាងល្វុតល្វុន ទ្រេត ទ្រេាតហាក់បីដូចជាត្រូវថ្នាំរបស់គេ ពួកគាត់
និយាយមិនទាន់រួចពីមាត់ផងស្រាប់តែឃេីញនារីរងគ្រេោះដួលសន្លប់តែម្តងទេៅពេលឃេីញដូច្នេះទេីបអ្នកភូមិនាំគ្នាផ្អេីល​ឆេោឡេោ​មករេោមមេីលនាង។ ក្នុងខណ:ពេលនេោះផងដែរ មានបុរស ម្នាក់ ឈ្មេោះ.គីម ស្រស់ អាយុ. ២៤ឆ្នាំ. គាត់​អះអាង​ថា​ជា​សង្សា​នាង​គឺបានស្រឡាញ់គ្នា៤ទេៅ៥ឆ្នាំមកហេីយ។និងបុរសវ័យចំណាស់ម្នាក់ទេៀត
ឈ្មេាះ. ហូ ហួង ឆ្នាំត្រូវជាឳពុក របស់បុរសខាងលេី គាត់ទាំងពីរនាក់រស់នេៅក្នុងក្រុមទី. ៥១ ភូមិ​១ សង្កាត់៤ ក្រុង​ព្រះសីហនុ។បានប្រាប់ថាពេលដែលគាត់ឃេីញមនុស្សម្នារេោមមេីលអូរអរគាត់ឆ្ងល់ក៏​នាំ​គ្នា​ពីនាក់​កូន​ប្រុស​គាត់​(. គីម ស្រស់ ).ទេៅមេីលនឹងគេដែរលុះពេលគាត់ទេៅដល់នារីគាត់ស្គាល់យ៉ាងដូច្នេះ​ទេីបពួ​កគាត់​ដឹក​នារី​រង​គ្រេាះ​ទេៅសង្រេ្គាះនេៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លេោក. យ៉ុង សារ៉េត ភេទប្រុស. អាយុ. ៤៧ ឆ្នាំ​ជា​ឳពុក​នារីរងគ្រេាះ. រស់នេៅក្រុមទី. ៥៨ ភូមិ១. សង្កាត់៤ ក្រុងព្រះសីហនុ មាន​មុខ​របរ​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ បានអេោយដឹងថាកូនស្រីរបស់គាត់(នារីរង្គ្រេាះ)ជា​​​រេៀងរាល់​ថ្ងៃ​កូនស្រី​របស់​គាត់​ចេញ​ពី​ធ្វេីការ​នេៅវេ​លា​ម៉េោង​​​៤និង៣០នាទីឬម៉េោង៥ល្ងាចនាងដេីរទំរុំទេៅដល់​ផ្ទះគឺម៉េោង៦ឬលេីសបន្តិចបន្តួចដល់ផ្ទះហេីយ។តែសម្រាប់ថ្ងៃកេីតនេះដល់ម៉េោង៦និង២០នាទីទេៅហេីយនេៅតែមិនទាន់ឃេីញនារីរងគ្រេាះជាកូនមកដល់ផ្ទះទេៀត រូបគាត់ក៏សង្ស័យក៏ជិះម៉ូតូដេីររកកូនស្រាប់តែឮដំណឹងថាកូនស្រី​របស់គាត់​ត្រូវ​បានគេ​ដាក់ថ្នាំ​ដេោះ​យក​ខ្សែក​អស់ហេីយឥឡូវនេះត្រូវបានបុរស​ជា​សង្សារួម​ជាមួយ​និង​ឳពុក​បាន​ដឹកនាង​យក​មក​សង្រោះ​នេៅ​មន្ទីរពេទ្យ​បង្អែក​គាត់ឮដូច្នេះប្រញ៉ាប់រួសរាន់​​​មក​ដល់​មន្ទីរពេទ្យក៏​ឃេីញនា​រី​រងគ្រេាះ​ជា​កូន​ដេក​សន្លប់​ស្ដូកស្តឹង​នេៅលេី​គ្រែ​ខណ:​ពេលក្រុមគ្រូពេទ្យកំពុងសង្រេ្គាះបន្ទាន់។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ចន​គរបាល​កំពុង​ស្វែងរក​ចាប់​ខ្លួន​យកមកផ្តន្ទាទេាសតាមច្បាប់៕









0 comments:

Post a Comment