សកម្មភាពនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៤ រៀបចំសហការរវាងអាជ្ញាធរខេត្តព្រះសីហនុ ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចតុមុខក្នុងគោលបំណងរួមចំណែកបំផុសគំនិតដល់សាធារណៈជនទាំងអស់អោយស្រលាញ់ដើមឈើ និង ជួយអោយទីក្រុងមានសោភ័ណ្ឌភាព ស្រស់បំព្រង និង បៃតង ។
ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ថ្លែងការអបអរសាទរ ដល់ក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមគ្នាដាំកូនឈើ នៅតាមដងផ្លូវក្នុងទីប្រជុំជន ក្នុងក្រុងព្រះសីហនុ ហើយថាយើងទាំងអស់គ្នាដាំដើមឈើ ក្រោមប្រធានបទ "យើងនាំគ្នាដាំដើមឈើ ចាំអង្គាល់ទៀត” នេះគឺជាសារមួយមានអត្ថន័យ និង សារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតសំរាប់ផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និង សិស្សានុសិស្ស អោយចូលរួមយ៉ាងសកម្មក្នុងការដាំដុះថែរក្សាការពារព្រៃឈើសំដៅប្រែក្លាយតំបន់ទីក្រុង រឺ ជនបទ អោយ មានភាពស្រស់បំព្រង និង បៃតង ។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ អោយដឹងទៀតថា កូនឈើដែលត្រូវដាំថ្ងៃនេះចំនួន ២៧០ដើម ក្នុងនោះមានដើមរំដួល ចំប៉ី ត្របែកព្រៃ លឿងរាជ ក្ងោក ពោធិ និង ដើមក្រញូង ត្រូវបានឯកឧត្តម អភិបាលខេត្ត ដឹកនាំទៅ ដាំនៅតាមដងផ្លូវសំខាន់ៗចំនួន ៧ ក្នុងទីប្រជុំជន ក្រុងព្រះសីហនុ ឯកឧត្តម អភិបាលខេត្ត មាន ប្រសាសន៏បញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាមានគោលនយោបាយត្រឹមត្រូវ ក្នុងកិច្ចការពារថែរក្សា សម្បត្តិព្រៃឈើ ក្នុងនោះមានទាំងនយោបាយដាំកូនឈើ នៅគ្រប់គឺកន្លែងតាមរយៈបុណ្យរុក្ខទិវា ជារៀងរាល់ឆ្នាំ ហើយការកាប់បំផ្លាញព្រៃឈើពីជនខិលខូចមួយចំនួន ក៏ត្រូវបានរាជរដ្ឋាភិបាល ចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ ។
ជាមួយនឹងការដាំកូនឈើនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ តាមភូមិដ្ឋាន និង តាមសហគមន៏ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់វិស័យរដ្ឋ និង ឯកជន ទាំងអស់ចូលរួមការពារថែរក្សាព្រៃឈើ និង ដាំដើមឈើឡើងវិញ ដើម្បីធានា និរន្តភាពនៃធនធានធម្មជាតិ ហើយប្រែក្លាយសកម្មភាពទាំងនោះទៅជាចលនាមួយចូលរួមដាំដើមឈើ តាមគ្រប់រូបភាពអោយបានច្រើន ៕

0 comments:
Post a Comment