ខេត្តព្រះសីហនុ :
បុរស វ័យកណ្តាល ម្នាក់ ត្រូវ បាន គេ វាយ ស្ទើរ បាត់ បង់ ជីវិត ពាក់ព័ន្ឋ ផឹក ស៊ី ទំនាស់ ពាក្យសម្តី នៅ ចំណុច ភូមិ ថ្មី ក្រុមទី ៧ ភូមិ ៣ សង្កាត់ ៣ កាល ពី វេលា ម៉ោង
១១យប់ ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៤ ក្រុង-ខេត្តព្រះសីហនុ ។
តាម ការ អោយ ដឹងពី ប្រជា ពលរដ្ឋ នៅ ក្បែរ កន្លែង កើត ហេតុ បាន អោយដឹង ថា មុន ពេល កើត ហេតុ គេ បាន ឃើញ បុរស រងគ្រោះ ខាង លើ បាន មក ផឹកស៊ី នៅហាងមួយកន្លែងហើយក៏បានបង្ករទំនាស់ ពាក្យសម្តីជាមួយភាគីម្ខាងទៀត បង្ករអោយមានជំលោះរហូតដល់វាយគ្នាទៅវិញទៅមករហូតដល់ ជនរងគ្រោះ ដែលមានភាពស្រវឹងជោគជាំត្រូវបានជនមិនស្គាល់មុខវាយបែកមុខបែកមាត់ខ្ទាំក្នុង ខ្លួនរហូតសន្លប់ស្តូកស្តឹង ។ សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ួក ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ នេសាទសមុទ្រ មានទីលំនៅបណ្តោះអាសន្ន ទំនប់រលក ស្ថិតក្នុងភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ចំណែកជនសង្ស័យក្រោយពីបង្ករអោយមានរបួសស្នាមហើយ ក៏រត់ គេចខ្លួនបាត់ស្រមោលក្នុងពេលនោះតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំ ការចេក លុះដល់ព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៤ ដោយឃើញជនរងគ្រោះមានអាការៈធ្ងន់ធ្ងរ ក្អួតឈាមមិនឈប់ត្រូវបានក្រុមសាច់ញាតិសំរេចចិត្តបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ សង្គ្រោះ បន្ទាន់ ។ ចំណែកជនសង្ស័យដែលបានគេចខ្លួននោះ សមត្ថកិច្ចកំពុងតែស្វាត់ស្វែងវែកមុខរកមុខ សញ្ញា ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

0 comments:
Post a Comment