កំពង់ឆ្នាំង៖ ទីក្រុងលង្វែកចាស់ជាទីក្រុងសម័យ បូរាណមួយដែលមានទីទួលប្រាសាទចាស់ៗបន្សល់ ទុកដល់បច្ចុប្បន្ន។ មកដល់ពេលនេះត្រូវបានថ្នាក់ដឹក នាំប្រទេសមួយចំនួននិងសប្បុរសជនបាននាំគ្នាក សា ងប្រាសាទបូរាណនិងរូបសំណាកមួយចំនួន ដើម្បី រំលឹកដល់ រឿងប្រវត្តិសាស្ត្រពីបូរាណទុកអោយ កូន ចៅជំនាន់ក្រោយសិក្សាស្វែងយល់ហើយក៏ជារម ណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយទាក់ទាញ ភ្ញៀវទេសចរណ៍ អោយមកលំហែរកំសាន្តមិនសូវដាច់ ផងដែរ។ លោកផាន់ស៊ុនអាយុ៥៦ឆ្នាំជាជនពិការ ជៀងឆ្វេងម្នាក់ដែលស្ម័គ្រចិត្តរស់នៅថែទាំប្រសាទនៅតំបន់នេះបានរៀបរាប់អោយអ្នកយកព័ត៌មានយើងដឹងថាសព្វថ្ងៃនេះប្រាសាទដែលបានសាងសង់ក្រោយឆ្នាំ១៩៧៩នៅលើទីទួលប្រាសាទបូរាណចាស់ ស្ថិតនៅក្នុងភូមិ វត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំ មានចំនួន៦ប្រាសាទគឺ៖
១.ប្រាសាទ មាសអាំ ឬព្រះរាជា
២.ប្រាសាទ បយក ឬតុលាការ
៣.ប្រាសាទ សរសរ១២០ ឬប្រាសាទព្រះពុទ្ធមាតា
៤.ប្រាសាទ ក្រពើរនេន ធន់ ៥.ប្រាសាទព្រះទន្តកៈ
៦.ប្រាសាទព្រះនាងសកើក្រអូប។
លោក ផាន់ ស៊ុន បានអោយដឹងទៀតថា៖បច្ចុប្បន្នប្រាសាទទាំង៦ខាងលើនេះ អាជ្ញាធរមូលដ្ឋាន
បានប្រគល់អោយលោកតាចាស់នៅក្នុងគណៈកម្មការវត្តព្រះឥន្ទទេនៅក្នុងតំបន់នេះជាអ្នកបោសសំអាតនិងថែរក្សាការពារ ដែលជីវភាពរស់នៅរបស់ពួកគាត់សព្វថ្ងៃ បានដោយសារភ្ញៀវទេសចរណ៍ជួយឧបត្ថម្ភនិង ដាក់ ទាន អោយព្រោះថាភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅទីទួលប្រាសាទទាំង៦កន្លែងនេះមិនត្រូវអោយបង់ប្រាក់ឡើយ តែអាចជួយឧបត្ថម្ភ ចូលបុណ្យកសាងតាមសទ្ធា ក្នុងហិបដាក់ប្រាក់នៅក្នុងប្រាសាទនិមួយៗ ដើម្បីយកទៅ ប្រើប្រាស់ថែទាំប្រាសាទ។
ចំណែកទេសសភាពធម្មជាតិតាមទីទួលប្រាសាទនិមួយៗវិញគឺស្រស់បំព្រងនិងមានម្លប់ដើមឈើដ៏ត្រជាក់គួរជាទីមនោរម្យនិងជាកន្លែងសំរាប់អង្គុយលេងកំសាន្តឬហូបចុកយ៉ាងសប្បាយរីករាយ។នៅជុំវិញប្រាសាទមានទឺកបឹងនិងទន្លេពទ្ធ័ជុំវិញគួរអោយគយគន់យ៉ាងត្រជាក់ភ្នែក។ លោកតាៗជាគណៈ
កម្មការវត្តដែលរស់នៅថែទាំប្រាសាទនៅទីនេះបាននិយាយអោយដឹងថា៖
នៅក្នុងរដូវប្រាំងរៀងរាល់ថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ អាទិត្យ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត
លេងមិនដែលដាច់ឡើយ ខ្លះមកបែរបន់សុំបំណងប្រាថ្នា ខ្លះមកលេងកំសាន្តលំហែរកាយ។ប៉ុន្តែនៅក្នុង រដូវវស្សាដែលមានភ្លៀងធ្លាក់រៀងរាល់ថ្ងៃដូចសព្វថ្ងៃនេះមិនសូវមានភ្ញៀវមកលេងកំសាន្តឡើយ។
រមណីយដ្ឋានប្រាសាទភូមិវត្តឃុំលង្វែកស្រុកកំពង់ត្រឡាចមានចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងភ្នំពេញមកដល់បន្ទាយគីមីសាស្ត្រលង្វែកបត់ចូលតាម ក្លោងទ្វារវត្តត្រឡែងកែងខាងកើតជាប់ផ្លូវជាតិលេខ៥និងធ្វើដំណើរប្រមាណ៦គីឡូម៉ែត្រ នឹងទៅដល់តំបន់ប្រា សាទ ទាំង៦ខាងលើនេះហើយ។
គណៈកម្មការវត្តព្រះឥន្ទទេពនិងលោកតាៗរស់នៅថែរក្សាប្រាសាទខាងលើនេះសូមគោរពស្វាគមន៍ភ្ញៀវ ទេស ចរណ៍ជាតិនិងអន្តជាតិអញ្ជើញមកលេងកំសាន្តពិតជាមិនខុសបំណងឡើយព្រោះថាទេសភាពធម្មជាក្នុងរដូវ ភ្លៀងបែបនេះមានសម្រស់ស្រស់ត្រកាលល្អណាស់ដែលអាចធ្វើអោយអារម្មណ៍ហត់នឿយក្នុងការងារបានរីករាយចំណែកទុកកង្វល់ផ្សេងៗនិងរសាយបាត់រីឯការបែរបន់សុំសេចក្តីប៉ងប្រាថ្នាផ្សេងៗនៅតាមព្រះអង្គដ៏សក្ត័សទ្ធិនៅតាមប្រាសាទពិតជាបានសមប្រកបដូចបំណង៕
0 comments:
Post a Comment