ខេត្តព្រះសីហនុ ៖ លោកជំទាវ ប្រាក់ ច័ន្ទសុខា
អភិបាលរងខេត្តព្រះសីហនុ និងលោកស្រីឱសថការី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុព្រមទាំងមន្ត្រីតំណាងពាក់ព័ន្ធជាច្រើនរូបទៀតបានអញ្ជើញចូលរួមកម្មវិធីជួបជុំមិត្តឆ្នាំ២០១៤ដើម្បីពិភាក្សាការទទួលបាននៃការធ្វើតេស្តឈាមនិងការព្យាបាលទាន់ពេលវេលារបស់ក្រុមបុរសស្រលាញ់បុរសនិងក្រុមស្រីស្រស់និងក្រុមផ្សេងៗទៀតនៅខេត្តព្រះសីហនុរយៈពេលមួយថ្ងៃកាលពីព្រឹកថ្ងៃទី១៥
សីហា ឆ្នាំ២០១៤ ដើម្បីសិក្សាការងារឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ព្រមទាំងពិភាក្សាផ្តល់ព័ត៌មានពីគំរោងការផ្តល់ប្រឹក្សានិងការធ្វើតេស្តឈាមរកមេរោគអេដស៍ដោយ ជោះចុចម្រាមដៃ
តាមសហគមន៍និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ព្រមទាំងពិភាក្សាបង្កើតបណ្តាញក្រុមបុរសស្រលាញ់បុរសនិងជំរុញយ៉ាងខ្លាំងដើម្បីទទួលបានធ្វើតេស្តឈាមអោយបានច្រើននិងព្យាបាលអោយទាន់ពេល
វេលា។ នៅក្នុងប្រសាសន៍សំណេះសំណាលរបស់គណៈអធិបតីនិងតំណាងពាក់ព័ន្ធដែលថ្លែងក្នុងកម្មវិធីនេះបានបង្ហាញពីគោលបំណងរួមសំរាប់កិច្ចប្រជុំនេះបានបង្ហាញអោយឃើញថាបញ្ហាប្រឈមនិងគ្រោះថ្នាក់បណ្តាលមកពីមេរោគអេដស៍ទៅលើក្រុមបុរសស្រលាញ់បុរសដែលចាំបាច់ត្រូវតែរួមគ្នាទប់ស្កាត់ក្នុងនោះការអប់រំផ្សព្វផ្សាយអំពីវិធានការណ៍ការពារទាំងចំពោះនិងដោយប្រយោលគឺជាគន្លឹះដ៏សំខាន់ដើម្បីអោយក្រុមបុរសស្រលាញ់បុរសនិងក្រុមស្រីស្រស់មានការស្វែងយល់កាន់តែច្រើនពីគ្រោះថ្នាក់មកពីមេរោគអេដស៍ ។ កម្មវិធីនេះក៏មានសមាភាពចូលរួមចំនួន១១០នាក់ មកពីអង្គការនិងរោងចក្រ អង្គការ KWCD អង្គការ RHAC អង្គការKHEMARA មណ្ឌលសំចត AHF និងតំណាងរោងចក្រ Cassino ។ ក្នុងកិច្ចប្រជុំនេះក៏បាននិងស្វែងរកការគាំទ្រដើម្បីកាត់បន្ថយការមាក់ងាយ និងការរើសអើងចំពោះក្រុមបុរសស្រលាញ់បុរសនិងក្រុមស្រីស្រស់ហើយពិភាក្សាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកពីភាពងាយស្រួលការលំបាកនិងរកដំណោះស្រាយហើយលើកទឹកចិត្តដល់អង្គការឬដៃគូរអនុវត្តគំរោងតាមរយៈការផ្តល់ គាំទ្របច្ចេកទេសដើម្បីអោយគេអាចសំរេចបាននូវគោលដៅនិងគោលបំណងចំពោះមុខ៕

0 comments:
Post a Comment