Friday, September 5, 2014

​ព្រះសីហនុ:​ ព្រះសង្ឃ​ចំនួន​១២អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ​១៤អង្គ​បាន​បញ្ចប់​ការសិក្សា​ប្រកប​ដោយ​ ជោគ​ជយ័​និង​ទទួល​បាន​វិញ្ញាបនបត្រ័​បញ្ជាក់​ការ​សិក្សា​ ពី​ព្រះ​តេជ​គុណ​វិមលសាគរ​ គៀត ចន្ទ័ធុច​ រាជា​គណះ​ កិត្តិយស​ទី​ប្រឹក្សា​សម្តេច​ព្រះអគ្គ​មហាសង្ឃរាជ​ធិប​តី ​ទេព វង្ស ព្រះអគ្គ​មហាសង្ឃរាជ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​ជា​ព្រះ​មេគណ​ខេត្ត​ព្រះ​សីហនុ​។ ​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​វត្ត​ជោត្តញាណ​ហៅ​វត្តលើ​ក្រុងព្រះសីហនុ​នា​រសៀល​ថ្ងៃ​ទី​០៤​ខែ​កញ្ញា​ឆ្នាំ​២០១៤​ក្រោម​អធិបតី​ភាព​លោក​ជុំទាវ ទូច ​សារុម រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​និង​សាសនា​ ,ឯកឧត្តម ឈិត សុខុន​ អភិបាល​ខេត្ត​ព្រះសីហនុ​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​រាជ​ការ​ មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់​និង​ដូន​ជី តា​ជី​ច្រើន​អង្គ ផងដែរ ។
ក្នុង​ឧិកាស​នោះព្រះវិមលសាគរ គៀតចន្ទ័ធុច ព្រះមេគណខេត្តព្រះសីហនុមានសង្ឃដិកាថា កាល​ពីថ្ងៃទី១២/១៣ខែសីហាឆ្នាំ២០១៤កន្លងមកសាលាគណខេត្តព្រះសីហនុបានសហការជាមួយមន្ទីរធម្មការខេត្ត មន្ត្រី​សង្ឃខេត្ត ក្រុង ស្រុកបានរៀបចំការប្រឡងសូត្រព្រះបាតិមោក្ខកោវិទ ដែល មាន​បេក្ខសមណ​សិស្សចំនួន១៤អង្គបានដាក់ពាក្យស្នើសុំចូលប្រឡងសូត្របាតិមោក្ខកោវិទនេះជាលទ្ធផលទទួលបាន គឺ​មានបេក្ខសមណសិស្សប្រឡងជាប់ចំនួន១២អង្គ ។ នេះ​ជា​លើក​ទី១​របស់​សាលា​គណ​ខេត្តព្រះសីហនុ​ ដែល​បានគិតគូរនូវបញ្ហា ចម្បងរបស់អ្នកបួស ក្នុងព្រះពុទ្ធសាសនាព្រោះថា ព្រះ​បាតិ​មោក្ខនេះ គឺជាបន្ទាប់ឫច្បាប់ក្រិដ្ឋក្រមឫជាចំណែក មួយនៃ សិក្ខាទាំងបួនរបស់ភិក្ខុសង្ឃ ។ សីល​របស់ភិក្ខុមាន ៤ គឺបាតិមោក្ខ សំវរៈសីលគឺការប្រុងប្រយ័ត្នក្នុងបាតិ​មោក្ខ​ដែល​មាន​២២៧​សិក្ខាបទ​ ឥន្ទ្រីសំវរៈសីល ការសង្រួមអាយត្តនៈទាំង៦ គឺមានភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត។ បច្ចយសន្និសិតសីល ការសង្រួមឫការស្គាល់ប្រមាណ ក្នុងការ បរិភោគ ឫកា​រ​ប្រើប្រាស់​របស់​អ្នក​បួស​។ អាជីវបរិសុទ្ធសីល គឺការចិញ្ចឹមជីវិតដោយភាពបរិសុទ្ធ។ និង​​​ដោយ​កម្លាំង​ស្មង​(បិណ្ឌបាត​) ​មិនមានការលោភលន់និងត្រូវស្គាល់ប្រមាណក្នុងនាមជា អ្នកបួស។
ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ ដល់ ព្រះតេជគុណមេគណខេត្ត, មន្ទីរធម្មការនិងសាសនាខេត្ត មន្ត្រីសង្ឃ គ្រប់ឋានុក្រម ខេត្ត ក្រុង ស្រុក ព្រះចៅអធិការ លោក អាចារ្យ គណះកម្មការ វត្ត ទាំងអស់ដែល បានគាំទ្រព្រះពុទ្ធសាសនា ឲ្យ​​​មានការរីកចម្រើន សមស្របទៅនិងការរីកច ម្រើនរបស់ សង្គមជាតិ យើងក៏ដូចជាការរួម ចំណែក​​ក្នុងការកសាងធនធានមនុស្សនៅក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ៕











0 comments:

Post a Comment