ខេត្តព្រះសីហនុ: ពីមួយថ្ងៃទៅមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តការកើតមានជា
ហូរហែរបណ្តាលអោយមនុស្សរងរបួសធ្ងន់ ស្រាលស្លាប់បាត់បង់ជីវិតឫធ្លាក់ខ្លួនពិការដោយ សារតែកក្តាគ្រោះថ្នាក់ចរាចរណ៍នេះយ៉ាងណាមិញនៅខេត្តព្រះសីហនុ។ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ នៅមុខមន្ទីរពេទ្យបង្អែកខេត្តមានក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមួយក្រុមមានគ្នាប្រមាណជិត៣០នាក់មកពីសង្កាត់លេខ១ក្រុងព្រះសីហនុរួមសហការជាមួយនិងកម្លាំងនគរបាលការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ បានចុះធ្វើសកម្មភាពត្រួតពិនិត្យដល់ អ្នកធ្វើដំណើរដោយរថយន្តនិងទោចក្រយានយន្តតាមដងវិថីឯករាជ។ ស្ថិតក្នុងឪកាសនោះ លោក សាន់ បូរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានថ្លែងថា ការធ្វើសកម្មភាពបែបនេះ ក្នុងគោលបំណងអប់រំណែនាំ អ្នកបើកបរម៉ូតូ ដែលមិនបានពាក់មួកសុវត្ថិភាពនិងរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកស្តីពី មួកសុវត្ថិភាពមិនតែប៉ុណ្ណោះច្បាប់ចេញថ្មីក្រោយនេះគឺតម្រូវឲ្យអ្នករួមដំណើរជិៈពីក្រោយពាក់មួកសុវត្ថិភាពនេះផងដែរ។ ចំណែកលោ ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានបន្លែមថា ដើម្បីការពារអាយុជីវិតរបស់អស់លោកអ្នកក្នុងការធ្វើដំណើរដោយម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាបើអ្នកបើកបររថយន្តវិញត្រូវតែពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវដើម្បីការពារ ពេលមានគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលប៉ះទង្កិចដល់ក្បាលរបស់យើង៕

0 comments:
Post a Comment