Friday, September 5, 2014


អាជ្ញាធរ​ខេត្តព្រះសីហនុ​ ដឹក​នាំ​ដោយ​ឯកឧត្តម​ ហេង​ សំអាន​ អភិបាល​រង​ខេត្តព្រះសីហនុ​ បាន​​នាំ​កម្លាំង​ចុះ​ទៅឃាត់ផ្អាកការដ្ឋាន កាយដីលក់មួយកន្លែងព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៤ ម្ចាស់​ការ​ដ្ឋាន​មានម្ចាស់ឈ្មោះ ប្រាក់ សម្បត្តិឧត្តម ដែលមានទីតាំងស្ថិតនៅ ភូមិ សង្កាត់ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ដែលឈ្មួញបានកាយយកអាចន៏ដី លក់យ៉ាងអនាធិបតេយ្យ ជា​យូរ​ឆ្នាំ​កន្លងមកហើយ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ ធ្វើអាជិវកម្ម ពីមន្ទិរឧស្សាហកម្មរ៉ែ និង ថាមពល​ឡើយ កន្លងមកអាជ្ញាជរខេត្ត បានធ្វើសេចក្តីជូនដំណឹងសុំអោយម្ចាស់ការដ្ឋាន ផ្អាក​ធ្វើ​អាជីវកម្ម​ ដើម្បី​សុំ​ច្បាប់​អនុញ្ញាត្តិ​ធ្វើ​អាជីវកម្ម​បាន​ត្រឹម​ត្រូវ​ប៉ុន្តែ​ម្ចាស់​ការដ្ឋាន មិន​ព្រម​ផ្អាក​សកម្មភាព​របស់​ខ្លួន​ឡើយ ធ្វើ​ព្រងើយហាក់ដូចជា​មិនមាន​បញ្ហា​អ្វី​អី​ចឹង ទើប​អាជ្ញា​ធរ​ចុះ​ឃាត់​រថយន្ត​តែម្តង សកម្មភាពចុះផ្អាកការដ្ឋាននេះ អាជ្ញាធរខេត្ត បានឃាត់រថយន្តដឹកដីចំនួន គ្រឿង​ និងគ្រឿងចក្រចំនួន ២គ្រឿង សរុប ចំនួន ១១គ្រឿង យកមករក្សាទុកនៅមន្ទីរសាធារណៈការនិង ដឹកជញ្ជូនខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយ
 

0 comments:

Post a Comment