សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ បានប្រារព្ឋធ្វើពិធីប្រគល់សញ្ញា ប័ត្រ បណ្តោះអាសន្ន ថ្នាក់ច្ចេកទេសជាន់ខ្ពស់
ឆ្នាំសិក្សា ២០១២ - ២០១៤ ជូនដល់សិស្សានុសិស្សជំនាន់ទី ៤ កាលពីព្រឹកថ្ងៃទី
២៩ ខែ សីហា ឆ្នាំ ២០១៤ ក្រោមអធីបតីភាពឯកឧត្តម ឈិត សុខុន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកឪពុក ចនវីសឺ អធិការសាលាដុនបូស្កូ ។ ក្នុងប្រសាសន៏សំណេះសំណាលរបស់គណៈ អធិបតី ក៏ដូចជារបាយការណ៏របស់គណៈគ្រប់គ្ រងសាលាបានអោយដឹងថា
សាលាបច្ចេកទេសដុនបូស្កូ បានបង្កើតឡើងក្នុងគោលបំណង
បណ្តុះបណ្តាលផ្នែកបច្ចេកទេស ជូនដល់សិស្សានុសិស្ស ដែលមានជីវភាពក្រីក្រ ឬ
កំព្រាឪពុក ម្តាយ ហើយគ្មានលទ្ឋភាពបន្តការសិក្សា នៅសាលាដ៏ទៃទៀត
សាលាបច្ចេកទេសដុនបូស្កូ បានធ្វើការទទួលសិស្សអោយចូលរៀនពី គ្រប់បណ្តារាជធានី ខេត្ត ជារៀងរាល់ឆ្នាំ ហើយបេក្ខជនមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ២៤ឆ្នាំ ដែលកំរិតសិក្សាប្រលងធ្លាក់ថ្នាក់ទី ១២ បើតាំងពីបើកទ្វាមកសាលាបច្ចេកទេស ដុនបូស្កូ បានបណ្តុះបណ្តាលដល់សិស្សានុសិស្ស
បាន ១៤វគ្គមកហើយ មានសិស្សសរុបចំនួន ១៧០២នាក់ ស្រី ៥២៤នាក់
សិក្សាលើមុខជំនាញរួមមាន ផ្នែកយន្តសាស្ត្រទូទៅ ផ្នែកអគ្គិសនី
ផ្នែកយន្តសាស្ត្ររថយន្ត ផ្នែកផ្សារលោហៈ ផ្នែកលេខាធិការ
ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន និង សណ្ឋាគារ ។
ដោយឡែកក្នុងឆ្នាំសិក្សា ២០១៣ - ២០១៤ សាលាបានបញ្ចប់ការសិក្សាជាន់ខ្ពស់ ដល់សិស្សជំនាន់ទី ៤ ចំនួន ២៤២នាក់ ផ្នែកយន្តសាស្ត្រទូទៅ ៤៥នាក់ ផ្នែកអគ្គិសនី ៥០នាក់ ផ្នែកយន្តសាស្ត្ររថយន្ត ៤១នាក់ ផ្នែកលេខាធិការ ២៥នាក់ ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ១៧នាក់ និង សណ្ឋាគារចំនួន ៦៤នាក់ សំរាប់ឆ្នាំសិក្សា ២០១៤ - ២០១៥ សាលាមានសិស្សសរុបចំនួន ៥៦៦នាក់ ស្រី ១៦៧នាក់ ។ ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏សំណេះសំណាលថា ការប្រគល់សញ្ញាប័ត្រនេះ គឺឆ្លុះបញ្ចាំងអោយឃើញ អំពីលទ្ឋផលវិជ្ជមានរបស់សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ក្នងចលនាបណ្តុះបណ្តាលធនធានមនុស្ សនៅកម្ពូជា
ប្រកបដោយសមត្ថភាព ហើយកន្លងមកសិស្សានុសិស្ស បានបញ្ចប់ការសិក្សាពី
សាលាបច្ចេកទេសដុនបូស្កូ ទទួលបានឱកាសធ្វើការងារ នៅតាមគ្រឹះស្ថាន
ទាំងស្ថាប័នរដ្ឋ និង ឯកជន មានអង្គភាព ស្ថាប័នសាធារណៈ អង្គការ
មិនមែនរដ្ឋាភិបាល ធនាគារ និង ក្រុមហ៊ុនឯកជន ដែលក្នុងនោះអតីតសិស្សានុសិស្ស
ដែលបញ្ចប់ការសិក្សាពីសាលាបច្ចេក ទេសដុនបូស្កូ ឯកឧត្តម អភិបាលខេត្ត ជំរុញអោយការបណ្តុះបណ្តាលសិស្សានុសិស្ស ទទួលបានទាំងបរិមាណ និង គុណភាព ធ្វើយ៉ាងណាធ្វើយ៉ាងណាអោយសិស្សានុសិស្ស ដែលបញ្ចប់ការបណ្តុះបណ្តាលទទួលបា នសញ្ញាប័ត្រ ហើយនោះគឺជាសិស្សដែលមានគ្រប់លក្ខ ណៈសម្បត្តិ ក្នុងការបំពេញការងារ ។
ដោយឡែកក្នុងឆ្នាំសិក្សា ២០១៣ - ២០១៤ សាលាបានបញ្ចប់ការសិក្សាជាន់ខ្ពស់ ដល់សិស្សជំនាន់ទី ៤ ចំនួន ២៤២នាក់ ផ្នែកយន្តសាស្ត្រទូទៅ ៤៥នាក់ ផ្នែកអគ្គិសនី ៥០នាក់ ផ្នែកយន្តសាស្ត្ររថយន្ត ៤១នាក់ ផ្នែកលេខាធិការ ២៥នាក់ ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ១៧នាក់ និង សណ្ឋាគារចំនួន ៦៤នាក់ សំរាប់ឆ្នាំសិក្សា ២០១៤ - ២០១៥ សាលាមានសិស្សសរុបចំនួន ៥៦៦នាក់ ស្រី ១៦៧នាក់ ។ ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏សំណេះសំណាលថា ការប្រគល់សញ្ញាប័ត្រនេះ គឺឆ្លុះបញ្ចាំងអោយឃើញ អំពីលទ្ឋផលវិជ្ជមានរបស់សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ក្នងចលនាបណ្តុះបណ្តាលធនធានមនុស្
0 comments:
Post a Comment