Tuesday, August 19, 2014



បច្ចុប្បន្នក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់ រដ្ឋាភិបាលដែលសម្តេចតេជោ ជាប្រមុខ ទើប​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​​មាន ឯកភាពជាតិ បង្រួបបង្រួមជាតិ សហប្រតិបត្តិការ និងអភិវឌ្ឍន៏ប្រទេសជាតិ​ប្រកបដោយ​គតិ​បណ្ឌិត។ ដោយឡែក សាខាសមាគមន៏នារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៏ខេត្ត​កំពង់​ស្ពឺ​ទទួល​​បានសមិត្ថផល អាគាធ្វើការថ្មីមួយទៀត ដែលមានទំហំ៩ម៉ គុណ២០ម៉ កំពស់២ជន់ ដំបូល​ប្រក់​ក្បឿង​ មានបន្ទប់ធ្វើការ​ចំនួន១ បន្ទប់ទឹកចំនួន៣ និងសាលប្រជុំ ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន​៥៨ ០០០$។ ក្នុងចំណោមសមទ្ធិផលធំៗជាច្រើនដែលរដ្ឋបាលខេត្តសំរេចបានរយៈកន្លងមក។

ទើបនៅថ្ងៃទី១៧ ទី១៨ ខែសីហា ឆ្នាំ២០១៤បានប្រារព្វពិធីបុណសាមគ្កី​ប្រមូល​បច្ច័យ​កសាង​បង្ហើយ និងបានសំណេះសំណាល ជាមួយក្រុមនិវត្តជន តាជី យាយជី និងទុរគតជនចំនួន ២០០នាក់។ ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិកា​កណ្តាល សមាគមន៏នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងលោកជំទាវជាច្រើនរូបទៀតបាន​អញ្ញើញជាកិតិយសក្នុងពិធីនេះ។

 លោកជំទាវ ទឹម សាវ៉ាត អភិបាលរងខេត្ត និងជាប្រធាន សាខាសមាគមន៏នារីកម្ពុជា ដើម្បីសន្តិភាព និង​អភិវឌ្ឍន៏ខេត្តកំពង់ស្ពឺ មានមតិស្វាគមន៏ និងធ្វើរបាយការណ៏ពីភាពរីកចំរើនក្នុងខេត្ត​​ និង​មាន​ទំនប់​បម្រុង​ទាំងស្មារតី និងសម្ភារៈ ពីឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងលោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋភា ព្រឹទ្ធសភា និងអធិការ​កិច្ច។

លោកជំទាវ ម៉ែន សំអន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិកា​កណ្តាល នៃ​សមាគមន៏​នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ បានកោតសរសើ ចំពោះ​កិច្ច​ខិត​ខំ​គៀង​គរ​រក​មូល​និធិកសាងអាគាសាខាសមាគមន៏នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកំពង់ស្ពឺ។
នៅពិធីដ៏អធិអធម្មនោះផងដែរ លោកជំទាវ បាននាំការសាកសួរសុខទុកពីសំណាកសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកជំទាវ ម៉ែន សំអន ឧប​នាយក​រដ្ឋ​​មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋភា ព្រឹទ្ធសភា និងអធិការ​កិច្ច។ លោកជំទាវបានលើកឡើងពី ប្រវត្តិតស៊ូរបស់សមាគមន៏នារីកម្ពុជា និង​ព្រម​មាន​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​តាមស្ថានភាពនយោបាយរបស់​សង្គមជាតិផងដែរ។ ដែលមានលោកជំទាវ ម៉ែន សំអន ឧប​នា​យក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជាមួយ​រដ្ឋភា ព្រឹទ្ធសភា និងអធិការ​កិច្ច​ជាប្រធាន។
 លោកជំទាវបានលើកពីតួនាទីសំខាន់ៗរបស់សមាគមន៏នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ថា
សមា​​គមន៏នារីកម្ពុជាគឺមានតួនាទីពង្រឹងកំលាំងរបស់ស្ត្រី ដើម្បីចូលរួមនូវកម្មវិធីគោល​នយោបាយ​របស់​គណៈ​បក្ស​ប្រជាជនកម្ពុជា។
សមាគមន៏នារីកម្ពុជាគឺដើរតួនាទីជាអង្គការក្រៅរដ្ឋាភិបាល មានកិច្ចសហប្រតិបត្តិការជាមួយអង្គ​កា​រ​ជាតិ និងអន្តរជាតិ។ ហើយលើកកំពស់សុខភាពស្ត្រី និងលើកកំពស់សេដ្ឋកិច្ច ព្រម​ទាំង​ជីវ​ភាព​រស់​នៅ លើកកំពស់សមត្ថភាពការងារវិស័យនយោបាយ ជាពិសេស បាន​បណ្តុះ​បណ្តាល​ធន​ធាន​របស់​ស្ត្រី​ដើម្បី អាចមានលទ្ធិភាពដឹកនាំស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
កម្មវិធីបន្ទាប់លោកជំទាវ គណៈអធិបតីបានចែកវត្ថុកំដរដៃទាំង២០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ​​​​​ចំនួន២៥គ.ក មុង១ អាវយឿត ក្រមា ថវិកាចំនួន១០ ០០០៛ និង​សម្ភារៈផ្សេងៗមួយចំនួនទៀត៕



 

0 comments:

Post a Comment