បុរសជនជាតិឥណ្ឌូនេស៊ី វ័យ២៩ឆ្នាំម្នាក់ផឹកស្រវឹងខ្លាំង បើករបររថយន្តយ៉ាងលឿនមិនប្រយ័ត្នជ្រុល ចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ សំណាងល្អមិនបង្ករឲ្យរងគ្រោះថ្នាក់ ដល់អ្នកដទៃគ្រាន់តែខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំណុច ផ្លូវកោងអតីតៈតុលាការចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពពីពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តនេះបើកយ៉ាងដូចហោះទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មចែកទ្រូងផ្លូវ ភូងលាន់ លឺដូចផ្ទុះ គ្រាប់បែកបណ្តាលឲ្យប្រេះរបើកអស់ចំនួន៩ផ្ទាំង និង រថយន្តបែកកង់មុខចំហ៊ាងខាងឆ្វេងសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ីផ្សេងទៀតមិនរងរបួស។
ភ្លាមៗនោះផងដែរអ្នកបើកបររថយន្តនិងអ្នករួមដំណើរជាមួយស្ទុះបើកទ្វារចេញមកក្រៅរួចរករឿងគេឯងមិនឲ្យអ្នកណាម្នាក់ឈរមើលបាន។
ប្រភពពីភ្នាក់ងារនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តម៉ាក សឿលីកា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-9998 បើកបរដោយបុរសជនជាតិ ឥណ្ឌូនេស៊ី ម្នាក់ឈ្មោះ ប៉ាយ មិន ភេទប្រុស អាយុ ២៩ ឆ្នាំ រួមជាមួយនិងបុរស៣នាក់ផ្សេងទៀតមិនស្គាល់ឈ្មោះជាភ្ញៀវទេសចរណ៍ ចូលមកស្នាក់នៅ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយពេលកើតហេតុរថយន្តបង្ករត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការវាស់វែងរួចហៅរថយន្តស្ទូចៗយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ផ្លូវគោក រងចាំម្ចាស់ចូលខ្លូនមកធ្វើការដោះស្រាយជួសជុលព្រទ្យសម្បត្តិរដ្ឋដែលបាន ខូចខាត ដោយ រថយន្តខាងលើបុករួចរាល់ទើបប្រគល់ឲ្យម្ចាស់យកទៅវិញ៕

0 comments:
Post a Comment