Sunday, August 24, 2014



 នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នេះលោកជំទាវ ពុំ ចាន់ទីនី អគ្គលេខាធិការកាកបាទ​ក្រហម​​​​​កម្ពុជា​និង លោក អ៊ុត សំអន អភិបាល នៃគណ:អភិបាល ខេត្តកំពង់ធំ និងជាប្រធាន គណះ​​កម្មា​ធិការ​សាខា​កាក​បាទ​ ក្រហមកម្ពុជា​ខេត្តកំពង់ធំ និងសហការី បាន នាំ យក​អំណោយ សង្រ្គោះ​បន្ទាន់​ទៅផ្តល់ជូន ប្រជាពល​រដ្ឋ ចំនួន៤៤១គ្រួសារនៅស្រុកប្រាសាទសំបូរ​ដែល ពួកគាត់ ជួបបញ្ហា ដោយសារគ្រោះទឹកជំនន់
លោកអ៊ុត សំអន អភិបាល នៃគណ:អភិបាល ខេត្ត​កំពង់ធំ​ និង​លោក​ជំទាវ​ ពុំ​ ចាន់​ទី​នី​ អគ្គ​លេខា​ធិការ​កាក​បាទ​ក្រហមកម្ពុជា មានប្រសាសន៏សំដែងនៅការអាណិតអា​សូរ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ជួប​​នូវបញ្ហារង​គ្រោះ​​​ដោយគ្រោះធម្មជាតិនេះ  ។  លោកបន្តទៀតថា នេះជា​ភារ​កិច្ចរបស់អាជ្ញាធ​រ​ដែន​​​ដី​ ពិសេសក្នុង​នាម​ជា​ កាកបាទក្រហម ដែល​ជាអង្គ ភាពមនុស្សធម៌ តែង​មាន​ភារ: ចុះ​ជួយ​ដោះ​ ស្រាយ​​​​​​គ្រប់ពេលវេលា គ្រប់​ទីកន្លែង។​ ទោះបី​អំណោយ ទាំង​នេះតិចតួចក្តី តែវាអាច​ជួយ​សម្រាល​បន្ទុក និងដោះស្រាយជីវភាពប្រចាំ ថ្ងៃបានមួយ គ្រាៗ ដែរ ដូច​ប្រសាសន៍​របស់សម្តេច អគ្គ​​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងណែនាំ ដល់​អាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្ត​ទុកដាក់ ចុះជាប់ជា​មួយ​ប្រជាជន ស្គាល់​​សុខទុក្ខ​ប្រជាជន ជាពិសេស​ជាមួយ​​ប្រជាជន ងាយរង គ្រោះ ហើយ​មិនត្រូវ​ឲ្យប្រ​ជា​ជន​ណា​ម្នាក់​ស្លាប់ដោយអត់បាយ ដោយ​មិនបានដឹង និង​មិនមាន ការដោះ​ស្រាយនោះទេ ។​     អំណោយត្រូវបានចែកជូនប្រជាពលរដ្ឋ ទាំង ៤៤១គ្រួសារ ដោយក្នុង មួយគ្រួសារ ទទួលបាន អង្ករ​​​៣០​គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារ:ប្រើប្រាស់មួយចំនួន ទៀត។
ជា​​មួយ​​​គ្នានេះ អាជ្ញាធរ ស្រុកជំនួសមុខឲ្យពលរដ្ឋ ទាំងគ្រួសារ បានថ្លែង អំណរគុណ យ៉ាង​ជ្រាល​ជ្រៅ​ក្រៃ​​លែង ចំពោះអាជ្ញាធរខេត្ត និងកាកបាទក្រហម ដែលបាននាំ យកអំណោយ និង  មកផ្តល់​ដល់​ ​គ្រួ​សារ​ប្រ​ជាពលរដ្ឋដែលកំពង់ជួបការលំបាកនៅពេលនេះ និងថ្លែងអំណរគុណ ចំពោះ លោក​ អ៊ុត សំអន អភិ​បាល​​ នៃគណ:​អភិបាល​​ ខេត្ត​កំពង់ធំ និងជាប្រធាន គណះ​កម្មា​ធិការ​សា​ខា​កាក​បាទ ក្រហមកម្ពុជា​ខេត្ត​កំពង់ធំ     ក្រោមការដឹកនាំ របស់​​​សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន​ សែន ជានាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជណា ចក្រ​កម្ពុជា និង​សម្តច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ហ៊ុន​សែន​​ ប្រធានកាក​បាទក្រហមកម្ពុជា ដែល​តែង​តែគិតគូរ​និង​យកចិត្តទុកដាក់ មិនបោះបង់ចោល​នូវ​ប្រ​ជា​ពលរដ្ឋរងគ្រោះដូចជាពួកគាត់ ។





0 comments:

Post a Comment