Sunday, August 17, 2014

គណះ​ប្រតិភូរផលិតភាពយន្តឯកសារវៀតណាម​​​ដឹកនាំដោយលោកស្រីផាំ ធីទៀត នៅថ្ងៃទី១៣
សីហា ឆ្នាំ២០១៤នេះបានអញ្ជើញទៅដល់ ខេត្តព្រះសីហនុដើម្បីផ្តិតយក​រូបភាព​សកម្មភាព​និង​សម្មិទ្ធិ​​​​​ផល​រីកចំរើននានា នៅក្នុងខេត្តព្រះសីហនុ ។
លោកស្រីផាំ ធីទៀតប្រធានប្រតិភូបានអោយដឹងពីគោលបំណងរបស់​​ប្រតិភូលោកស្រីថា ការ​មក​កាន់​ខេត្តព្រះសីហនុលើកនេះដើម្បី​ផ្តិតយករូបភាពនៃការវិវឌ្ឍន៍រីកចំរើនសំរាប់ចងក្រងនូវភាព​យន្ត​ឯកសារជាប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ហើយ​ការ​បំពេញ​បេស​ក​កម្ម​​នៅ​កម្ពុជាលើកនេះមានរយះពេល ១០ ថ្ងៃ និងមានកម្មវិធីថតនៅរាជធានីភ្នំពេញ. ខេត្តព្រះ​សី​ហ​នុ​​​ . ខេត្តកំពង់ធំ . និងនៅខេត្តសៀមរាប ។
លោក​ ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ និងតំណាងអោយ​​​ក្រុមមន្រ្តី​ជា​អ្នកសម្រប​សម្រួល​បានអោយដឹងថា៖ក្នុង​រយះពេលដែលប្រតិភូផលិតភាពយន្តឯកសារវៀតណាមមកបំ​​ពេញ​ការងារនៅខេត្តព្រះសីហនុលើកនេះ ក្រុមការងារបានធ្វើការថត​​ផ្តិតយករូបភាព និង​សកម្មភាព​នា​នា​​រួមមាន ដំណាំដូងប្រេង ក្នុងស្រុកព្រៃនប់ ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ សកម្មភាពលើកដាក់​ទំ​និញ​​​កំពង់ផែស្វយ័តក្រុងព្រះសីហនុ សកម្មភាពរបស់ប្រជានេសាទនៅភូមិនេសាទ ទំនប់រលក ខ្សែ​សង្វាក់​ផលិតកម្មរបស់​រោងចក្រស្រាបៀរអង្គរ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមួយ​​​ចំនួន​ទៀត​៕









0 comments:

Post a Comment