កំពង់ឆ្នាំង៖ សត្វគោក្របីដែលជាកំលាំងអូសទាញរបស់បងប្អូនប្រជាកសិករយើងចំនួន៩៥០ក្បាល ត្រូវបានក្រុមការងារបសុព្យាបាលនិងផលលិតកម្មក្រសួង និងខេត្ត ចុះចាក់ថ្នាំវ៉ាក់សាំងបង្កាជម្ងឺសារទឹកនៅពេលទឹកជំនន់ទន្លេនៅតែមានការកើនឡើង។ ការចុះចាក់ថ្នាំបង្ការសត្វគោក្របីនេះបាននៅធ្វើឡើងក្នុងបរិវេណសាលាបុណ្យភូមិប៉ាហ៊ី ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៤ ដោយមានការចូលរួមពីលោក គង់ចាន់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោកសួនសុធឿន អនុប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាល។ លោក គង់ចាន់ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋថា៖ រដូវនេះជារដូវវស្សាទឹកជំនន់ដូច្នេះដើម្បីទប់ស្កាត់ជម្ងឺសារទឹកគោក្របី ទើបក្រុមការងារបសុព្យាបាលនិងផលិតកម្មក្រសួង និងខេត្តនាំគ្នាចុះមកចាក់ថ្នាំបង្កាទប់ស្កាត់ជម្ងឺសារទឹកដល់សគោក្របីដែលជាកំលាំងអូសទាញរបស់បងប្អូនប្រជាកសិករនៅពេលនេះ។លោកបានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសត្វគោក្របីរបស់ខ្លួនអោយបានល្អ នៅពេលសត្វមានជម្ងឺសូមរាយការបន្ទាន់មកពេទ្យសត្វភូមិ ដើម្បីចុះពិនិត្យចាក់ថ្នាំព្យាបាលនិងការពារភ្លាមៗ ដើម្បីកុំអោយខាតផលប្រយោជន៍ក្នុងការធ្វើស្រែចំការរបស់បងប្អូន។ ក្រោយពីបានចាក់ថ្នាំបង្ការជម្ងឺដល់សត្វគោក្របីរួចមក ប្រតិភូបានចុះពិនិត្យកន្លែងទីទួលសុវត្ថិភាពសម្រាប់ដាក់សត្វគោក្របីពេលទឹកជំនន់ ពិសេសការទុកដាក់ ចំបើងបំរុងទុកនៅរដូវទឹកឡើងអោយគោក្របីស៊ី។បន្ទាប់មកលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បាននាំប្រតិភូក្រសួងទៅពិនិត្យមើលសហគមន៍ចិញ្ចឹមសត្វ និងកសិករគំរូនៅក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំជ្រៃបាក់ ដែលបានទទួលយកការប្រើប្រាស់ឡជីវឧស្មន័ដែលបានប្រើប្រាស់នៅក្នុងគ្រួសារក្រោមការណែនាំពីមន្ទីរកសិកម្មខេត្ត គឺបានជួយកាត់បន្ថយពេលវេលាក្នុងការចំ អិនម្ហូប អាហារ បាយទឹក និងអាចដាក់ភ្លើងបំភ្លឺនៅក្នុងផ្ទះផងដែរ ស្របតាមគោលនយោបាយចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕អត្ថបទដោយ៖ ឈាងវណ្ណៈ
0 comments:
Post a Comment