Tuesday, August 26, 2014

ខេត្តព្រះសីហនុ ៖ កម្មករនៅក្នុងរោងចក្រ មែនអ៊ូ បានប្រមូលផ្តុំគ្នានៅក្នុងបរិវេនរោងចក្រ ដោយ​សុំ​ទាមទារ​​អោយថៅកែរោងចក្រ យល់ព្រមតាមសំណើរមួយចំនួន ដែលពួកគាត់ជាកម្មករយល់ថា ជា​អំពើ​រំលោភ​សិទ្ធិ​របស់ពួកគាត់ ។ សកម្មភាពធ្វើកូដកម្មដែលមានរយះពេលពីរថ្ងៃមកហើយ គឺ​នៅ​ថ្ងៃ​ទី​២៤ សីហា កម្មករមិនបានចូលធ្វើការ ហើយនៅថ្ងៃទី ២៦ សីហា នេះ​កម្មករ​នាំគ្នា​មិន​ចូល​ធ្វើការ​ទៀត​ព្រោះពួកគាត់សំអាងថា ខាងភាគីរោងចក្រមិនយល់ព្រមតាមសំណើររបស់ពួកគាត់ ។ ​តែ​ទោះ​បី​យ៉ាងណានៅព្រឹកថ្ងៃទី២៦សីហានេះខាងកម្មករទាំងអស់ដែលមិនចូលធ្វើការ បាន​នាំ​គ្នា​ឯក​ភាព​ដោយបោះឆ្នោតជ្រើសតំណាងរបស់ខ្លួនចំនួន៣នាក់ដើម្បីចូលទៅដោះស្រាយជាមួយភាគីខាងរោងចក្រដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ ហើយគេនៅពុំទាន់ដឹងថាការជួបចរចានោះមានផ្លែផ្កាយ៉ាងណា នោះ​ទេ គិតត្រឹមព្រឹកម៉ោង១១ តែ​បើ​តាមខាងរោងចក្របានបង្ហើបថាសំណូមពររបស់កម្មករដែលបានស្នើរទៅ អោយ​​​រោងចក្រ​គឺជា​សំណូម​ពរ​​តូចតាចហើយនឹងអាចត្រូវគ្នាជាមិនខាន ។ បើតាមកម្មករដែលសុំមិនបញ្ចេញឈ្មោះ ម្នាក់​ប្រាប់អោយដឹងនៅក្នុងវូងបាតុកម្មថា មូលហេតុដែលធ្វើអោយ កម្មករ​មិន​ចូល​ធ្វើការ​គឺ ​ទី១​-​កម្មករ​មានជំងឺឈប់សំរាក់ខាងរោងចក្រកាត់ប្រាក់ខែមួយថ្ងៃ១៥ដុល្លារ ឈប់ថ្ងៃទី២ នឹង​ទី៣ កាត់​ចុះ​មក​តាមនឹង ទោះបីជាការឈប់ដោយមូលហេតុក្តី ត្រូវបានមានវិជ្ជះបញ្ជាយ៉ាងណាក៏ដោយ ។ ទី២-បញ្ហាម៉ោងចូលធ្វើការគឺចូលមុនម៉ោងពី ១០ទៅ១៥​នាទី ខាង​រោង​ចក្រ​ហាក់​បី​ដូចជា​ធ្វើ​អាកប្ប​កិរិយា មិនពេញចិត្ត តែបើចូលមុនម៉ោងប្រហែលកន្លះម៉ោងទើបខាងរោងចក្រសម្បាយចិត្ត នឹង​មាន​មូលហេតុមួយចំនួនទៀតដូចជានៅក្នុងរោងចក្រមានសភាពហប់ខ្យល់ បរិយា​កាស​មិន​ល្អ​ជា​ដើម​ ។ សូមបញ្ជាក់ថាប្រាក់បៀរវត្សនៅក្នុងរោងចក្រកាត់សំលៀកបំពាក់ អាវ ធំ (គ្រ័រហ្ស៊េ) នេះ​ក្នុង​មួយ​នាក់ ១០០$ បូកប្រាក់ខែផ្សេងៗ៣០ដុល្លារទៀតឡើង១៣០$ ។ ចំពោះ​បញ្ហា​ខាងលើ​នេះ​តាម​ខាង​ភាគីរោងចក្របានប្រាប់ថា គឺជាបញ្ហាតូចតាចបំផុត ហើយអ្វីមួយចំនួនដែលពួកគាត់និយាយ មានចំនុចខ្វះមិនត្រូវទាំងអស់ទេហើយបើតំម្រូវចាត់អោយកំលាំងតំណាងមកចរចាគ្នានោះនឹងមិនកើតរឿងវែងឆ្ងាយឡើយ ។ ស្រប​ពេលដែលកម្មករកំពុងប្រមូលផ្តុំ នឹងរង់ចាំអ៊ុតលទ្ធផលដែលខ្លួនបានចាត់អោយតំណាង ចូល​ទៅ​ជួបរកដំណោះស្រាយមានមនុស្សបីទៅបួននាក់ដែលបានប្រកាសខ្លួនជា “ សហព័ន្ធ​សហជីព​ស្មារតីកម្មករខ្មែរ “ បាន​មក​ចូល​ក្នុង​ហ្វូង​បាតុករ​ដើម្បី​បំផុស​បំផុល​អោយ​កម្មករ​ទាំងអស់​យល់​ព្រមចូលរួមជាមួយសហជីព​របស់ខ្លួនដើម្បីងាយស្រួលដោះស្រាយកង្វល់របស់បងប្អូនកម្មករ ដែល​កម្មករ​យល់ថា ខាងរោងចក្រណាមួយបានរំលោភសិទ្ធិរបស់កម្មករ ។​ តែទោះបីយ៉ាងណា កម្មករ​​​ទាំងអស់នៅពុំទាន់ឯកភាពចូលរួម នោះទេ ដោយ​ពួកគាត់​រង់​ចាំ​ទទួល​លទ្ធិផល​​ ដែល​​តំណាង​កំពុង​ជួបចរចាជាមួយ​ភាគី​រោងចក្រ​សិន ៕


0 comments:

Post a Comment