Tuesday, August 26, 2014



​ រថយន្ត​របស់​ក្រុមហ៊ុនសន្តិសុខឯកជន Mpa​មួយគ្រឿង​ដឹកលុយចេញពីធនាគារឆ្ពោះទៅទីស្នាក់ការ សន្តិ​សុខ​ បានពាក់កណ្តាលផ្លូវរថយន្តក៏ កាំងចង្កូតរេទៅបុកដើមលឿងរាជ នៅចញ្ចើមផ្លូវសំណាង
ល្អ​មិន​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដល់អាយុជីវិតឡើយ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៦ ខែ សីហា ឆ្នាំ​២០១៤​ នៅ​តាម​បណ្តោយ​​​វិថីឯករាជ ត្រង់ចំណុចខាងមុខស្ថានទូត វៀតណាម ប្រចាំខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់​លេខ៣ ក្រុងខេត្តព្រះសីហនុ។ តាម​សាក្សី​នៅកន្ថែង​កើតហេតុ​បាន​ឲ្យដឹងថា​មុន​ពេល​កើត​ហេតុ​គេឃើញរថយន្តបើកពីទិសកើតទៅលិច ដោយ​ល្បឿន​យឺត​ល្មម​ព្រោះ​រថយន្ត​បាន​បើក​ឡើង​ចំណោត​លុះមកដល់កន្លែងកើត ហេតុស្រាប់ តែគេ ឃើញ​រថយន្ត​រេចង្កូត​ទៅ​បុក​ដើម​លឿង​រាជ​តែ​ម្តង​បណ្តាលឲ្យអ្នកជិះក្នុងរថយន្ត ម្នាក់ខ្ទាត ចេញតាមទ្វារធ្វើឲ្យរងរបួសស្រាល។
ប្រភព​​​ពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្ត គ្លុបពណ៌ខៀវ លាយស ពាក់​ស្លាក​លេខ​​​ភ្នំពេញ 2F­-5347 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន សន្តិសុខឯកជនMpa បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​ចាន់ រាំងស៊ី ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន Mpa បាន​រង​របួស​ស្រាល​គ្រាន់​តែ​ពកក្បាល និង អ្នករួមដំណើរ៤នាក់ផ្សេងទៀតគឺ:ទី១ ឈ្មោះ សៀង ជា មុខរបរ សន្តិសុខ ទី២​ ឈ្មោះ សៅ សារ៉ាក់ មានមុខងារជា នគរបាល ទី៣ លឹម លី មានមុខងារ ជា នគរបាល និង​ទី៤​ឈ្មោះ​ ចាន់ ផាន់ណា ប្រធានក្រុមសន្តិសុខ ខាងលើ អ្នកទាំងបួនរងរបួសស្រាលដូចគ្នា។ ក្រោយ​ពេល​កើតហេតុរថយន្តបង្ករត្រូវបានភ្នាក់ងារនគរបាលចរាចរណ៍ធ្វើការវាស់វែងរួចយករថយន្តទៅ​រក្សា​​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយឲ្យភាគីខាងក្រុមហ៊ុនដាំដើមឈើសង រដ្ឋ​វិញទើបឲ្យរួចខ្លួន៕

0 comments:

Post a Comment