ក្នុងឱកាសដឹកនាំមន្ត្រី
ចុះទៅកាន់សហគមនេសាទ ថែរក្សាព្រៃកោងកាង ដើម្បីចូលរួមជាមួយសមាជិក សហគម
នេសាទព្រៃនប់ពីរ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម ខេត្តព្រះសីហនុ
ជាសេនាធិការឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងលោក ពុំ ស៊ីថា
នាយអធិការដ្ឋានសមុទ្រ នៃរដ្ឋបាលជលផលបានអញ្ជើញចូលរួម
ក្នុងពិធីលែងក្តាមមេពូជទៅក្នុងធនាគារក្តាម ក្នុងសហគមនេសាទថែរក្សាព្រៃកោងកាង ។
លោក នេន ចំរើន នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម ខេត្តព្រះសីហនុ មានប្រសាសន៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម អភិបាល ខេត្តព្រះសីហនុ និង មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមនេសាទ ថែរក្សាព្រៃកោងកាងទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ដែលរៀបចំឡើងដោយខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម បាននាំយកនូវក្តាមមេពូជយកមកលែងក្នុងធនាគារក្តាម នៅតំបន់សហគមនេសាទ ព្រៃនប់ពីរ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ដែលនេះជាប្រយោជន៏ដ៏សំខាន់សំរាប់ការថែរក្សា ប្រភពធនធានជលផលផង និង សំរាប់បង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ផងដែរ ។
ឯកឧត្តម ឈិត សុអភិបាលខេត្តព្រះសីហនុ សំណេះសំណាលក្នុងពិធីនេះ ដោយចាត់ទុកថា ការលែងក្តាមមេពូជចូលទៅក្នុងធនាគារក្តាម របស់សហគមនេសាទ គឺសំរាប់បង្កើនជីវភាព ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងការជួយថែរក្សាធនធានជលផលអោយបានគង់វង្ស ឯកឧត្តម អភិបាល ខេត្តព្រះសីហនុ បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់សហគមនេះ ខិតខំជួយថែរក្សានូវប្រភពធនធានជលផល អោយបានល្អ និង ចូលរួមការពារថែរក្សាព្រៃលិចទឹក ការពារអភិរក្សគ្រប់ធនធានជលផល និង ជំរុញអនុវត្តការធ្វើវារីវប្បកម្ម អោយក្លាយទោជាចលនាជាតិ ក្នុងការចិញ្ចឹមត្រី ដើម្បីចិញ្ចឹមចំនួនប្រជាជន ដែលចេះតែកើនឡើងជារៀងរាល់ឆ្នាំ ។
នៅក្នុងពិធីនេះឯកឧត្តម អភិបាលខេត្ត បានអញ្ជើញលែងក្តាមមេពូជទៅក្នុងធនាគារក្តាម ដែលជាធនាគាររបស់សហគមនេសាទ ថែរក្សាព្រៃកោងកាង នៃការប្រារព្ឋពិធីនេះផងដែរ ។ សូមបញ្ជាក់ថា រយៈពេល ៦ខែ ធនាគារក្តាមបានដាក់ក្តាម បានចំនួន ១២០០គីឡូក្រាម មានក្តាមចំនួន ៦៦០០ក្បាល ក្នុងនោះធនាគារក្តាមចំនួន ០៩កន្លែង សហគមមានចំនួន ១៦សហគម ៕

0 comments:
Post a Comment