Monday, August 18, 2014

ក្រសួងកិច្ចការនារី សហការជាមួយមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ បាន​រៀបចំ​វគ្គបណ្តុះ​បណ្តាល​មួយ​នៅ​ខេត្តព្រះសីហនុ​ មានរយៈពេល ៤ ថ្ងៃ កាលពីព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៤ ដើម្បីផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះត្រង់មាត្រា ១០ ចែងថា ក្នុង​គោល​ដៅទ​ប់​ស្កាត់​អំពើ​ហិង្សា ក្នុងគ្រួសារ និង ការពារជនរងគ្រោះដល់មន្ត្រីក្រសួង កិច្ចការនារីបំរើការងារលើវិស័យ ដែល​បញ្ញត្តិដោយ​ច្បាប់នោះ ត្រូវបានទទួល​និតិសម្បទា​ជាមន្ត្រីនគរបាលយុត្តិធម៌ និង អាច​ធ្វើជា​ដើម​បណ្តឹងជួស​មុខ​អោយជនរងគ្រោះស្របតាមនីតិវិធីព្រហ្មទ័ណ្ឌជាធរមាន ។
វគ្គបណ្តុះបណ្តាលនេះមានប្រតិភូតំណាងមន្ទីរ អ្នកចួលរួមចំនួន ៨ខេត្ត ទទួលការបណ្តុះបណ្តាលនេះ គឺ​ខេត្តព្រះសីហនុ ខេត្តកំពត កែប កោះកុង តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង ខេត្តកណ្តាល មានសិក្ខាកាមចំនួន ៤០នាក់ ។
លោកជំទាវ ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ និង លោកជំទាវ ស៊ីដេហ្វីន រដ្ឋលេខា​ធិការ​ក្រសួង​កិច្ចការ​នារី ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ មានប្រសាសន៏ថា ដើម្បីសំរេចបាននៅក្នុងច្បាប់ស្តីពី ការ​ទប់​ស្កាត់អំពើហិង្សាក្នុងគ្រួសារ ក្នុងគោលដៅទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ ក្រសួងកិច្ចការនារី ទាមទារ​អោយ​មាន​ការប្តេជ្ញាចិត្ត និង ការខិតខំពីគ្រប់ផ្នែកពាក់ព័ន្ឋទាំងអស់ នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៏បញ្ជាក់ ។
ដោយយោងច្បាប់ និង ប្រកាសរបស់ក្រសួងភ្នាក់ងារនគរបាលយុត្តិធម៌ នៃក្រសួង​កិច្ចការ​នារី​ត្រូវ​បាន​រៀប​ចំ​វគ្គបណ្តុះ​បណ្តាល ស្តីពីការពង្រឹងសមត្ថភាពដើម្បីអោយមន្ត្រីយល់ដឹង និង មានសមត្ថភាព​ក្នុង​ការ​បំពេញមុ​ខ​ងារ​របស់ខ្លួន ដើម្បីអោយមន្ត្រីភ្នាក់ងារនគរបាលយុត្តិធម៌ ត្រូវរៀនមុខវិជ្ជាដល់មួយចំនួនដូចជា ក្រមព្រហ្មទណ្ឌ ក្រមនិតិវិធីព្រហ្មទណ្ឌ ច្បាប់ស្តីពី ស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ច្បាប់ស្តីពីទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ ច្បាប់​ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទជាដើម ។ នៅក្នុងប្រកាសស្តីពីភារកិច្ចមន្ត្រីរាជការ នៃក្រសួងកិច្ចការនារី ដែលបានទទួលនីតិសម្បទា ជានគរ​បាល​យុត្តិធម៌​​ ត្រង់ប្រការ ២ បានចែងពីភារកិច្ចរបស់នគរបាលយុត្តិធម៌ ឬ មុខងារជានគរបាលយុត្តិធម៌ ការ​ពិ​និត្យបទ​ល្មើសរួមមាន ធ្វើជាដើមបណ្តឹងជួសមុខ អោយជនរងគ្រោះ ធ្វើរបាយការណ៏នឹងកំណត់ហេតុ ពិនិត្យ និង​ តាមដានលើវិធានការស្រាវជ្រាវបទល្មើស និង តាមដាននីតិវិធីតុលាការ សាលក្រមនិងការផ្តន្ទាទោស ៕







0 comments:

Post a Comment