Wednesday, August 20, 2014

កិច្ចប្រជុំនេះប្រព្រឹត្តរយៈពេល១ព្រឹក រៀបចំដោយមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤ ដោយមានតំណាងចូលរួមមកពីមន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ក្នុងខេត្តព្រះសីហនុ ។ 
លោក ណុប អូ ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ ជាអ្នកដឹកនាំនៃកិច្ចប្រជុំមាន ប្រសាសន៏​លើកឡើង អំពីគោលបំណងនៃការ ផ្សព្វផ្សាយការរៀបចំផែនការសកម្មភាព និង គំរោង​នានារបស់មន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត មានតួនាទីក្នុងដែនសមត្ថកិច្ច ដោយ​អនុវត្ត​អោយ​នយោ​បាយ និង ផែនការការងាររបស់ក្រសួងមុខងារសាធារណៈ ដែលពាក់ព័ន្ឋនឹងថ្នាក់ក្រោមជាតិ ដើម្បី​​ធានានូវការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គមកិច្ច និង ការអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យ នៅថ្នា​ក់​ក្រោម​ជាតិ លើកយោបល់រៀបចំផ្សព្វផ្សាយសម្របសម្រួល តាមដាន និង វាយតំលៃ លើការ​អនុវត្ត​គោល​នយោបាយ និង ផែនការការងារក្នុងការគ្រប់គ្រង និង អភិវឌ្ឍន៏ធនធានមនុស្សនៅថ្នាក់ ក្រោម​ជាតិ ជួយគណៈអភិបាល និង ក្រុមប្រឹក្សាក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមការ​ធ្វើ​ប្រតិ​ភូ​កម្មអំណាចដល់ថ្នាក់ក្រោមជាតិ ។
លោកប្រធានមន្ទីរមុខងារសាធារណៈ មានប្រសាសន៏ ដោយបង្ហាញអំពីភាពចាំបាច់ ពីតួនាទី​ភារ​កិច្ច​ ក្នុងដែនសមត្ថកិច្របស់មន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត សហការជា​មួយ​មន្ទិរ​អង្គ​ភាព​ជំ​រុញ ពាក់ព័ន្ឋអង្គការជាតិ និង អន្តរជាតិ និង ដៃគូ អភិវឌ្ឍន៏ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់​រាជ​រដ្ឋាភិបាល ក្របខ័ណ្ឌយុទ្ឋសាស្ត្រ ស្តីពីកំណែទំរង់មជ្ឍកា និង វិសហមជ្ឍការ គោល​នយោ​បាយ​ស្តីពីសេវាសាធារណៈគោលនយោបាយ ស្តីពីធនធានមនុស្សក្នុងរដ្ឋបាល សាធារណៈ​គោល​ន​យោ​បាយស្តីពីការគ្រប់គ្រង និង ការអភិវឌ្ឍន៏ធនធាមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ក្របខ័ណ្ឌ គតិយុត្តិពាក់ព័ន្ឋនានា ដើម្បីការអភិវឌ្ឍន៏វិស័យមុខងារសាធារណៈ ៕





0 comments:

Post a Comment