របស់គណៈប្រតិភូសាកលវិទ្យាល័យNAGOYAនៃប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ស្ពឺ បានរៀបចំទទួលក្រុមនិសិ្សតចំរុះជាតិ សាសន៍ មកពីសាកលវិទ្យាល័យNAGOYAនៃប្រទេសជប៉ុន និងក្រុមនិសិ្សតមកពីសាកលវិទ្យាល័យភ្នំពេញចំនួន៤១នាក់ចែកចេញជា៤ក្រុម ដឹកនាំដោយ សាស្រ្តាចារ្យបរទេស និងសាស្រ្តាចារ្យកម្ពុជាចំនួន៨រូប បានចូលរួមសំដែងពិភាក្សាការងារ ជាមួយ ឯកឧត្តម សឿ សុខណាល់ អភិបាលរងខេត្ត និងមានការចូលរួមពីបណ្តាមន្ទីរចំនួន៧មន្ទីរក្នុងខេត្កតកំពង់ស្ពឺ។ រួមមានមន្ទីរ សេដ្ឋកិច្ច និងហិរញវត្ថុ មន្ទីររៀបចំដែនដីនគររូបណីយកម្ម និងសំណង មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសង្គមកិច្ច មន្ទីរអប់រំយុវជន និងកីឡា មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក។
ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម សឿ សុណាល់ អភិបាលរងខេត្ត បានធ្វើរបាយការណ៏សង្ខេបស្តិពី ភាពរីកចំរើនរបស់ខេត្ត និងមានសក្តានុពលធំៗមួយចំនួនទៀត។ ជាមួយគ្នានេះផងដែរក៏មានបញ្ចាំង Slide ស្តីពីសកម្មភាព និងសមិទ្ធផលនានាដែលខេត្តសម្រេចបានរយៈពេលកន្លងមក។ បន្ទាប់ពីបាន ស្តាប់របាយការណ៍ ព្រមទាំងបង្ហាញតាមSlide រួចមក។ ក្រុមនិសិ្សតបានលើកសំនួរមួយចំនួន ចោទសួរដល់មន្ត្រីជំនាញតាមបណ្តាមន្ទីរទាំង៧។ ថ្ងៃបន្ទាប់ក្រុមនិសិ្សតបានបែងចែកជាក្រុម ដើម្បីចុះដក ស្រង់បទពិសោធន៏ តាមមន្ទីរនីមួយៗ តាមការគ្រោងទុកនៃផែនការ នៃកិច្ចដំណើរការទស្សនកិច្ចរបស់ខ្លួន៕
0 comments:
Post a Comment