Wednesday, August 20, 2014



ខេត្តព្រះសីហនុៈបង្គោលភ្លើងចំនួន៤ដើមរួមជាមួយរបងផ្ទះប្រវែងជាង៥០ម៉ែត្រ ត្រូវបានរង​ការ​​ខូច​ខាត​ទាំងស្រុង បន្ទាប់ពីមានភ្លៀវមួយមេកាលពីថ្ងៃទី២០សីហាឆ្នាំ២០១៣ បង្ករអោយ​មាន​ភាព​ភ្ញាក់​ផ្អើល​ នឹង ភិតភ័យដល់ក្រុមប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងនោះ។ ហេតុការ​នេះ​​បាន​កើត​ឡើង​នៅ​ចំនុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាវេលាម៉ោង១១​និង​៣០​នាទី​ថ្ងៃត្រង់។
យោង​តាមការអះអាងពីស្ត្រីឈ្មោះ អ៊ុក សុផា អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុបាន​បញ្ជាក់ថា នៅ​វេលា​មុនកើតហេតុការណ៏នេះ នៅក្រុងព្រះសីហនុ ជាពិសេសម្តុំផ្ទះរបស់គាត់​មាន​​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំ​ង បណ្កាលអោយផ្ទះរបស់គាត់ដែលនៅជំរៀលភ្នំបាំងដោយរបងថ្ម ត្រូវ​បាន​ប្រេះ​ជា​អន្លើរៗ​ដោយ​​​​សារចំរោះទឹកភ្លៀង រហូតធ្វើអោយបាក់ទាំងរបងបាក់ទាំងដី សង្កត់​​ទៅ​លើ​បង្គោល​ភ្លើង​ចំនួន​៤​ដើមលាន់សូរដូចរន្ទះបង្ករអោយរូបគាត់មានការតក់ស្លុត​យ៉ាងខ្លាំង ប៉ុន្តែ​សំណាង​ល្អ​ហេតុ​ការណ៏​នេះ​ពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់​មនុស្ស​ដែល​រស់​នៅក្បែរកន្លែងកើតហេតុ។ប្រភព​ដ៏​ដែល​បាន​​បន្តថា ជុំវិញហេតុការណ៏នេះខាងអគ្គី​សនី​បាន​ទាមទាសំណងពីរូបគាត់ចំនួន១៧០០ដុល្លា ថ្លៃ​ការ​ខូចខាតបង្គោលអគ្គីសនី។
ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានធ្វើការរិះគន់ថា ដោយ​សារ​តែ​ការ​សាង​សង់​ខ្វះបច្ចេកទេស សមត្ថកិច្ចជំនាញទទួលបន្ទុកសំណង់ពុំ​មាន​ការ​ត្រួត​ពិនិត្យ ទើប​បង្ករ​អោយ​ហេតុ​ការណ៏អាក្រក់នេះកើតឡើង នេះ​សំណាងហើយពុំមានមនុស្ស​ណា​​​ដើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​នេះ បើសិនជាមានពិតណាស់​នឹង​ជួប​គ្រោះថ្នាក់ជាក់ជាពុំខាន៕




0 comments:

Post a Comment