ខេត្តព្រះសីហនុ ៖ សំណង់អត់ច្បាប់ជាមួយកន្លែងដែលធ្វើការសាងសង់នៅតាមបណ្ដោយឆ្នេរសមុទ្រតំបន់អូរត្រេះ
ស្ថិតនៅក្នុងភូមិលេខ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
នឹងត្រូវវាយកំទេចចោល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤នេះដោយសមត្ថកិច្ចរបស់អាជ្ញាធរខេត្តដែលដឹកនាំដោយឯកឧត្តម ឈិនសុខុន
អភិបាលខេត្តព្រះសីហនុហើយនឹងមិនអនុញ្ញាតឲ្យកើតមានបន្តទៀតឡើយដើម្បីរៀបចំឆ្នេរតំបន់នេះឡើងវិញជាឆ្នេរ គំរូសំរាប់ខេត្តព្រះសីហនុ។
ឯកឧត្តម ឈិត សុខុន
បានមានប្រសាសន៍បញ្ជាក់ថា បើតាមការពិនិត្យសំណង់នៅតំបន់អូរត្រេះនេះដូចជាមានភាពស្មុគ្រស្មាញបន្តិចដោយសំណង់ខ្លះពិនិត្យឃើញថាធ្វើការសាងសង់រំលោភបំពានប៉ះពាល់ដីចំណីអូរ និងដីចំណីព្រែកក៏ដូចជាដីចំណីឆ្នេរសមុទ្រ
ហើយកន្លែងខ្លះទៀតសង្ស័យថាសាងសង់ល្មើសច្បាប់ផងដែរ។ដោយឡែក
សំរាប់សំណង់គ្រប់ប្រភេទនៅតាមឆ្នេរសមុទ្រអូរត្រេះវិញលោក
អភិបាលខេត្តក៏បានឲ្យដឹងផងដែរថា
នៅតំបន់ឆ្នេរសមុទ្រអូរត្រេះនេះមិនឲ្យមានការសាងសង់សំណង់ថ្មីនោះទេ
ប៉ុន្តែបើមានសំណង់មែននោះគេចមិនផុតពីការវាយកំទេចចោលដោយគ្មាន
ការតវ៉ាអ្វីទាំងអស់។ជា
ស្តែងដូចជាសំណង់ខាងលើនេះគឺនៅមុនធ្វើការសាងសង់សមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានបានចុះធ្វើការហាមឃាត់ម្តងជាពីរដងរួចមកហើយ
គឺមិនអនុញ្ញាតឲ្យធ្វើការសាងសង់នោះទេ
ប៉ុន្តែម្ចាស់សំណង់មិនស្តាប់ហើយផ្ទុយទៅវិញនៅតែបន្តធ្វើការសាងសង់
ដដែលបង្កភាពស្មុគ្រស្មាញដល់ការអនុវត្តន៍ច្បាប់។
ជាលទ្ធផលសំណង់នោះត្រូវវាយកំទេចចោលតែម្តងហើយអាចប្រឈមមុខជាមួយនិង
ផ្លូវច្បាប់ផងដែរ។ឯកឧត្តមបន្តថា
សមត្ថកិច្ចចំរុះនឹងធ្វើការពិនិត្យមើល
ជាក់ស្តែងនូវសំណង់ជាច្រើនកន្លែងក្នុងតំបន់អូរត្រេះដែលសង្ស័យថា
ជាការសាងសង់ល្មើសច្បាប់ ព្រមទាំងបានបញ្ជាឲ្យធ្វើការឈូសឆាយកំទេចចោលនូវសំណង់ថ្មីដែលទើប
និងធ្វើការសាងសង់លើតំបន់ហាមឃាត់ដីចំណីឆ្នេរសមុទ្រអូរត្រេះបង្ក
ផលប៉ះពាល់ដល់បរិស្ថានឆ្នេរផងដែរ៕Sunday, August 24, 2014
អាជ្ញាធរខេតុ្តព្រះសីហនុ វាយកម្ទេចសំណង់រំលោភលើច្បាប់ចូលតំបន់ឆ្នេរអូរត្រេះ
Posted by Unknown on 12:52 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment