កំពង់ឆ្នាំង៖មេចែកចាយថ្នាំញៀនដ៏សកម្មយូរឆ្នាំម្នាក់ជាគ្រូបង្រៀនត្រូវបានសមត្ថកិច្ចតាមប្រមាញ់ជិតមួយថ្ងៃទើបប្រដេញនិងឡោមពទ្ធ័ចាប់ខ្លួនបានដោយដកហូតថ្នាំញៀនបានថ្នាំញៀនម៉ាទឹកកក១៨កញ្ចប់។ករណីចាប់ខ្លួនមេចែកចាយថ្នាំញៀននេះបានធ្វើឡើងនៅព្រឹករហូតដល់រសៀលម៉ោង២និង៣០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ទើបចាប់ខ្លួនគេបាន នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចចំរុះសហការគ្នាបង្ក្រាបករណីគ្រឿងញៀនខាងលើនេះរួមមាន នគរបាលប្រឆាំងគ្រឿងញៀនខេត្ត នគរបាលក្រុងកំពង់ឆ្នាំង នគរបាលប៉ុស្តិកំពង់ឆ្នាំងនិងប្រជាការពារមូលដ្ឋានបានអោយដឹងថា៖មេចែកចាយថ្នាំញៀនរូបនោះឈ្មោះ ផល សេរីរត្ន័ អាយុប្រមាណ២៨ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជាគ្រូបង្រៀនសាលាបឋមសិក្សាមួយនៅស្រុកទឹកផុស ប៉ុន្តែគេបានព្យួរការងារ៣ឆ្នាំមកហើយមករកស៊ីចែកចាយថ្នាំញៀនទៅវិញ។សមត្ថកិច្ចបានអោយដឹងទៀតថា៖កាលពីគេនៅបង្រៀនសិស្សក៏លួចរកស៊ីចែកចាយថ្នាំញៀនអោយសិស្សធំៗផងដែរនៅក្នុងស្រុកទឹផុសនិងនៅក្នុងក្រុងកំពង់ឆ្នាំងហើយក៏ធ្លាប់បានលោកនាយកសាលានិងសមត្ថកិច្ចធ្វើការអប់រំជាច្រើនលើករួចមកហើយតែរូបគេនៅតែមិនព្រមលះបង់។ក្រោយពីបានក្តាប់មុខសញ្ញានេះច្បាស់ សមត្ថកិច្ចបានពង្រាយកម្លាំងតាមដានរូបគេជិត១ថ្ងៃទើបឡោមពទ្ធ័ចាប់ខ្លួនគេបាននៅចំណុចខាងលើ និងបានឆែកឆេរក្នុងខ្លួននិងក្នុងម៉ូតូរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន១៨កញ្ចប់និងប្រាក់មួយចំនួន។បន្ទាប់មកមេចែកចាយថ្នាំញៀននេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ការិយាល័យនគរបាលប្រឆាំងគ្រឿនញៀនខេត្ត កសាងសំណុំរឿងតាមនិតិវិធី។ នៅល្ងាចថ្ងៃទី២៣ ខែសីហានេះដែរ សមត្ថកិច្ចចំរុះដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តម្នាក់បានចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់មេចែកចាយថ្នាំញៀនរូបនោះទៀតដោយសហការជាមួយមេភូមិនិងចៅសង្កាត់ប៉ុន្តែមិនបានរកឃើញថ្នាំញៀនទៀតឡើយ។វត្ថុតាងរួមមានថ្នាំញៀនម៉ាទឹកកក១៨កញ្ចប់ ប្រាក់រៀលនិងប្រាក់ដុល្លាមួយចំនួនម៉ូតូម៉ាកស្មះ១គ្រឿង និងជនល្មើសត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕
Tuesday, August 26, 2014
សមត្ថកិច្ចប្រដេញចាប់បានមេចែកចាយថ្នាំញៀនយូរឆ្នាំដ៏សកម្មម្នាក់ជា គ្រូបង្រៀនដកហូតថ្នាំញៀនម៉ាទឹកកកបាន១៨កញ្ចប់
Posted by Unknown on 1:27 AM with No comments
កំពង់ឆ្នាំង៖មេចែកចាយថ្នាំញៀនដ៏សកម្មយូរឆ្នាំម្នាក់ជាគ្រូបង្រៀនត្រូវបានសមត្ថកិច្ចតាមប្រមាញ់ជិតមួយថ្ងៃទើបប្រដេញនិងឡោមពទ្ធ័ចាប់ខ្លួនបានដោយដកហូតថ្នាំញៀនបានថ្នាំញៀនម៉ាទឹកកក១៨កញ្ចប់។ករណីចាប់ខ្លួនមេចែកចាយថ្នាំញៀននេះបានធ្វើឡើងនៅព្រឹករហូតដល់រសៀលម៉ោង២និង៣០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ទើបចាប់ខ្លួនគេបាន នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចចំរុះសហការគ្នាបង្ក្រាបករណីគ្រឿងញៀនខាងលើនេះរួមមាន នគរបាលប្រឆាំងគ្រឿងញៀនខេត្ត នគរបាលក្រុងកំពង់ឆ្នាំង នគរបាលប៉ុស្តិកំពង់ឆ្នាំងនិងប្រជាការពារមូលដ្ឋានបានអោយដឹងថា៖មេចែកចាយថ្នាំញៀនរូបនោះឈ្មោះ ផល សេរីរត្ន័ អាយុប្រមាណ២៨ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជាគ្រូបង្រៀនសាលាបឋមសិក្សាមួយនៅស្រុកទឹកផុស ប៉ុន្តែគេបានព្យួរការងារ៣ឆ្នាំមកហើយមករកស៊ីចែកចាយថ្នាំញៀនទៅវិញ។សមត្ថកិច្ចបានអោយដឹងទៀតថា៖កាលពីគេនៅបង្រៀនសិស្សក៏លួចរកស៊ីចែកចាយថ្នាំញៀនអោយសិស្សធំៗផងដែរនៅក្នុងស្រុកទឹផុសនិងនៅក្នុងក្រុងកំពង់ឆ្នាំងហើយក៏ធ្លាប់បានលោកនាយកសាលានិងសមត្ថកិច្ចធ្វើការអប់រំជាច្រើនលើករួចមកហើយតែរូបគេនៅតែមិនព្រមលះបង់។ក្រោយពីបានក្តាប់មុខសញ្ញានេះច្បាស់ សមត្ថកិច្ចបានពង្រាយកម្លាំងតាមដានរូបគេជិត១ថ្ងៃទើបឡោមពទ្ធ័ចាប់ខ្លួនគេបាននៅចំណុចខាងលើ និងបានឆែកឆេរក្នុងខ្លួននិងក្នុងម៉ូតូរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន១៨កញ្ចប់និងប្រាក់មួយចំនួន។បន្ទាប់មកមេចែកចាយថ្នាំញៀននេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ការិយាល័យនគរបាលប្រឆាំងគ្រឿនញៀនខេត្ត កសាងសំណុំរឿងតាមនិតិវិធី។ នៅល្ងាចថ្ងៃទី២៣ ខែសីហានេះដែរ សមត្ថកិច្ចចំរុះដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តម្នាក់បានចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់មេចែកចាយថ្នាំញៀនរូបនោះទៀតដោយសហការជាមួយមេភូមិនិងចៅសង្កាត់ប៉ុន្តែមិនបានរកឃើញថ្នាំញៀនទៀតឡើយ។វត្ថុតាងរួមមានថ្នាំញៀនម៉ាទឹកកក១៨កញ្ចប់ ប្រាក់រៀលនិងប្រាក់ដុល្លាមួយចំនួនម៉ូតូម៉ាកស្មះ១គ្រឿង និងជនល្មើសត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment