Sunday, August 24, 2014

កំពង់ឆ្នាំង៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ងរ​ ខណៈ​​គេ​​ឡើង​​រាយ​​ខ្សែ​​កាប​​ទូរទស្សន៍​​ត្រូវ​​ចរន្ត​ភ្លើង​​ឆក់​​ឡើង​​ស្លោក​​ខ្លួន​ ហើយ​​ធ្លាក់​​មក​ដី​កំពស់​៧ម៉ែត្រ បោក​ក្បាល​នឹង​ជ្រុង​គ្រែ​និង​ត្រូវ​បាន​ក្រុមការងារ​របស់គេ​ដឹក​បញ្ជូន​​មក​សង្រ្គោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​។ ហេតុការណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង១០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុក​រលា​ប្អៀរ ខេត្តកំពង់ឆ្នាំង។
ឳពុក​មាយុវជនរងគ្រោះបាននិយាយអោយដឹងថា៖យុវជនរងគ្រោះមានឈ្មោះ ទ្រា​ អាយុ១៩ឆ្នាំ រស់​នៅភូមិស្ទឹងសណ្តែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្ត​កំពង់​ឆ្នាំង​។ មុន​ពេល​កើត​ហេតុ​ក្រុម​ទូរទស្សន៍​ខ្សែកាបមួយក្រុមក្នុងខេត្តកំពង់ឆ្នាំង បាន​ទៅ​ធ្វើ​ការ​រាយ​ខ្សែ​កាប​ទូរទស្សន៍​តាម​បង្គោល​ភ្លើង​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ស្ថិត​នៅចំណុចកើតហេតុខាងលើ ពេល​នោះ​យុវជន​រង​គ្រោះ​​បាន​​ឡើង​តាម​ជណ្តើរ​ដែក​មួយ​ដែល​គង​ភ្ជាប់​ជាមួយ​បង្គោល​ភ្លើង​ដើម្បី​រាយ​ខ្សែកា​ប​ទូរ​ទស្សន៍​ ខណៈ​រូបគេ​ឡើង​ទៅដល់លើអែបនឹងខ្សែកាបអគ្គិសនី ក៍ត្រូវ​បាន​ចរន្ត​ភ្លើង​ស្រូប​​ឆក់​ផ្ទុះ​ផ្កា​ភ្លើង​​ធ្លាក់​​ពេញ​ដី ធ្វើ​អោយ​ជន​រង​គ្រោះ​ធ្លាក់​មក​ដី​បុក​ក្បាល​ជា​មួយគ្រែ​អ្នក​លក់​ដូរ​នៅ​​ខាង​ក្រោម​ បណ្តាល​អោយស្លោកខ្លួនប្រកាច់សន្លប់របួសយ៉ាងធ្ងន់ធ្ងរ។ក្រោយ​ពេល​កើត​ហេតុ​ក្រុម​ការងារ​ទូរទស្សន៍​ខ្សែកាប បាន​ដឹក​បញ្ជូន​ភ្លាមៗ​មក​កាន់​មន្ទីរ​ពេទ្យខេត្តកំពង់ឆ្នាំងដើម្បីសង្គ្រោះជីវិត។
នៅ​ក្នុងអគារសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​ក្រុម​គ្រួ​ពេទ្យ​យក​ថ្នាំ​ត្រជាក់​មក​​បាញ់​លើ​ខ្លួន​ជន​រង​គ្រោះ​ដើម្បី​ជួយសង្រ្គោះ ក្នុង​ពេល​នោះ​ដែរមិត្តភ័ក្រក្នុង​ក្រុម​ការងារ​៥​នាក់​បាន​ជួយចាប់ជនរងគ្រោះ ព្រោះ​រូប​គេ​កំពុង​ប្រកាច់​ត្រដរ​ខ្យល់ គួរអោយ​រន្ធត់ នៅ​ក្នុង​សភាព​ខាង​​លើនេះ​ការ​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​គឺមានសង្ឃឹមតិចតួចណាស់៕
អត្ថបទដោយ៖ ឈាងវណ្ណៈ




0 comments:

Post a Comment