Sunday, August 24, 2014



ក្រុង​ព្រះ​សី​ហនុ​:​ ជន​ជាប់​ចោទ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជា​មុន​ ដែល​​សម្លាប់​​អ្នក​​ចាំ​ចម្ការ​ឲ្យ​​​គេ​​ម្នាក់​នៅ​​​​​​​​​​ភូមិ​​​ភូ​​ធឿ​​ង​ ឃុំ​​បិត​​ត្រាង​ ស្រុក​​ព្រៃ​នប់​ ខេត្ត​​ព្រះ​សីហនុ​ ហើយ​​បាន​​រត់​គេច​ខ្លួន​រយៈ​ពេល​​ជាង​មួយ​ឆ្នាំ​​មក​​នោះ​ នៅ​ពេល​នេះ​ត្រូវ​បាន​​សមត្ថ​កិច្ច​​ស្រាវ​ជ្រាវ​ និង​​ចាប់​ខ្លួន​បាន​​ហើយ​ នៅ​ម៉ោង​ប្រមាណ ៦ព្រ​​​លប់​ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៤ នៅ​ភូមិ​លេខ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​
​ តាម​ប្រ​ភព​ពីលោ​ក វរៈសេនីយ៏ទោ នូវ សាវុធ នាយការិយាល័យព្រហ្មទណ្ឌកំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ តូ សុផាត ហៅ ផាត អាយុ​៣២​ឆ្នាំ មាន​​ស្រុកកំណើត​ក្នុងភូមិ​កំណប់ ឃុំ​កំណប់ ស្រុក​គីរីវង់ ខេត្តតាកែវ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​លេខ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ មុខរបរ​មិន​ពិតប្រាកដ​។
ការ​ចាប់ខ្លួន​ឃាតកខាងលើនេះ​គឺ អនុវត្តន៍​តាម​ដីការបស់​សាលាដំបូង ខេត្ត​ព្រះសីហនុ ចេញដោយ លោក​ស្រី ស៊ លីនណា ចៅក្រមស៊ើបសួរ ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស គិតទុក​ជាមុន ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ កាលពី​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៣ ដោយ​ជនរងគ្រោះ មាន​មុខរបរ​ចាំចម្កា​រ​ឲ្យ​គេ​។​ប្រភព​ដដែលបាន​បញ្ជក់​ថា ជនដៃដល់​ខាងលើនេះ កន្លងមកធ្លាប់​ជាប់​ពន្ធ​នា​គារចំនួន​២​លើករួចមកហើយ​ពាក់ព័ន្ធ​បទល្មើសហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​​​​ពាក់ព័ន្ធ​បទល្មើស មួយចំនួនទៀត​ផងដែ​រ​។​
ក្រោយ​ការឃាត់ខ្លួនជនស្មលើសត្រូវបានសមត្ថកិច្ច​នាំខ្លួន​ទៅ​ឃុំ នៅ​ពន្ធនាគារ​បណ្តោះអាសន្នរង​ចាំ​​​​បើក សវនាការ ដើម្បី​​​ចាត់ការ​តាមច្បាប់​ជា​ក្រោយ​៕



0 comments:

Post a Comment