កំពង់ឆ្នាំង៖អ្នកចែកចាយនិងអ្នកប្រើប្រាស់គ្រឿងញៀន៤នាក់ត្រូវបានសមត្ថកិច្ចសហការគ្នាឡោមពទ្ធ័ចាប់ខ្លួនបានរួមទាំងវត្ថុតាងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ករណីបង្ក្រាបខាងលើនេះបានធ្វើឡើងនៅកន្លែង២ផ្សេងៗពីគ្នា
នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
លោក ម៉ា យន្ត
នាយផ្នែកនគរបាលព្រហ្មទណ្ឌ័ក្រុងកំពង់ឆ្នាំងជាអ្នកដឹកនាំករណីបង្ក្រាបមុខសញ្ញាគ្រឿងញៀនខាងលើនេះបានអោយដឹងថា៖ក្រោយពីទទួបានព័ត៌សំងាត់ពីបណ្តាញរបស់ខ្លួន
និងដោយមានការបញ្ជារពីលោកអធិការ លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត
នគរបាលប៉ុស្តិមូលដ្ឋាន និងប្រជាការពារភូមិបង្ក្រាបបានមុខសញ្ញា២ករណីចាប់ខ្លួនមនុស្សបាន៤នាក់និងវត្ថុតាងមួយចំនួន។
ករណីទី១ នៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា នៅចំណុចផ្លូវបត់ចូលហាងទន្លេសាប ក្នុងភូមិទី៤
សង្កាត់ខ្សាម សមត្ថកិច្ចឡោមពទ្ធ័ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀន២នាក់ ១ឈ្មោះ ពេជ
បឿន អាយុ២៥ឆ្នាំ ២ឈ្មោះ ឆេង សុខលៀង
អាយុ២៩ឆ្នាំពួកគេទាំង២នាក់រស់នៅភូមិអូរទទឹង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ
ដកហូតបានម៉ូតូសង់កូរ៉េ ១គ្រឿង នៅពេលគេបានទិញថ្នាំញៀនពីអ្នកចែកចាយបាន២កញ្ចប់តូចៗ
និងបានប្រើប្រាស់អស់ទៅហើយ។
ករណីទី២
នៅម៉ោង៥និង១៥នាទីល្ងាចថ្ងៃដដែលសមត្ថកិច្ចបានសហការគ្នាឡោម
ពទ្ធ័ផ្ទះអ្នកចែកចាយគ្រឿងញៀន១ខ្នង នៅចំណុចព្រៃឬស្សីក្នុងភូមិសង្កាត់ដដែល
ចាប់បានអ្នកចែកចាយគ្រឿងញៀន២នាក់១ឈ្មោះ
ប៊ុន ចាន់ថុល អាយុ៣២ឆ្នាំ ជាម្ចាស់ផ្ទះ និង ២ឈ្មោះ ម៉ៅ សី អាយុ៣១ឆ្នាំ រស់នៅភូមិសំរោង
សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ នៅពេលចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀនទាំង២នាក់សមត្ថកិច្ចបានរកឃើញកន្លែងដុតបំផ្លាញថ្នាំញៀន៣កន្លែងថ្មីៗនៅមុខផ្ទះជនល្មើស។ក្រោយពីមានដីកាឆែកឆេរផ្ទះជនល្មើសពីលោកព្រះរាជអាជ្ញាខេត្ត
សមត្ថកិច្ចបានឡើងឆែកឆេរផ្ទះជនល្មើសរកឃើញឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនមាន
កញ្ចប់ដាក់ថ្នាំញៀនដែលប្រើប្រាស់រួចមួយចំនួន កាំបិតចុងស្រួច២ដើម
និងសំភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ នៅចំពោះមុខសមត្ថកិច្ចអ្នកប្រើប្រាស់ថ្នាំញៀន២នាក់ខាងលើបានសារភាពថា
ពួកគេធ្លាប់បានមកទិញថ្នាំញៀនពីអ្នកចែកចាយចំនួន២ដងដែលគេលក់អោយក្នុង១កញ្ចប់ៗថ្លៃ៣ម៉ឺនរៀល។ជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាង
ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងតាមនិតិវិធីច្បាប់
ដើម្បីបញ្ជូនខ្លួនទៅតុលាការ៕ អត្ថបទដោយ៖ ឈាងវណ្ណៈ
0 comments:
Post a Comment