Sunday, August 24, 2014



កំពង់ឆ្នាំង ៖ តាម​របាយ​ការណ៏​ការិយាល័យ​​នគរបាល​ចរារចរណ៏​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បានអោយ​ដឹងថា មនុស្ស០៥នាក់បានស្លាប់ និង​២១​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ក្នុងហេតុការណ៏គ្រោះ​ថ្នាក់ចរាចរណ៏ដែលបានកើតឡើងរយៈពេល១ខែ ដោយ​គិត​ពី​ថ្ងៃ​ទី​១៤​​ ខែកក្កដា ដល់ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៤ និងបានបង្កអោយខូតខាតរថយន្ត និងម៉ូតូ សរុប​ចំនួន​១៨គ្រឿង ។
លោកអៀរ ប៊ុនធឿន នាយការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក របស់ស្នងការដ្ឋាននគរបាល
ខេត្ត បានអោយដឹងថា​ គ្រោះថ្នាក់ចរាចរណ៏ ក្នុងខែនេះបានថយចុះ ក្នុង​នោះ​បាន​កើត​ឡើង​ចំនួន​១២​ករណី ( ថយ៤ករណី ខែចាស់មាន១៦ករណី) បានបង្ករអោយមនុស្សស្លាប់៥នាក់ (ថយ​ជាង​ខែ​ចាស់​៣​នាក់​)  បង្កអោយមនុស្សរងរបួសធ្ងន់និងស្រាលសរុប២១នាក់ ក្នុងនោះរបួសធ្ងន់១៣នាក់ របួស​ស្រាល​៨នាក់ខូចខាតរថយន្តចំនួន៣គ្រឿង  ខូចខាតម៉ូតូ១៥គ្រឿង (ធ្ងន់៤គ្រឿង)។
គ្រោះថ្នាក់ចរាចរណ៏ខាងលើបានកើតឡើងនៅលើផ្លូវជាតិលេខ៥ចំនួន៤លើក លើ​ផ្លូវ​លេខ​១៥៣​A​ចំនួន១លើក លើផ្លូវក្រាលកៅស៊ូ ក្នុងខេត្ត៦លើក និង​នៅ​លើ​ផ្លូវ​កា្រល​គ្រួស​ក្រហម​ចំនួន​១​លើក​ កើតឡើងនៅស្រុកសាមគ្គីមានជ័យ​ចំនួន១ករណី , ស្រុករលាប្អៀរ ៦ករណី, និង​ក្រុង​កំពង់​ឆ្នាំង​៥ករណី ។
សមត្ថកិច្ចបានស្រាវជ្រាវដឹងថា៖ ករណីគ្រោះថ្នាចរាចរណ៏ទាំង១២ករណីនេះ គឺកើតឡើងដោយ
សារ​បើក​បរ​ហួសល្បឿនកំណត់៥ករណី , បើកបរមិនគោរពសិទ្ឋអទិភាព៤ករណី , បើក​បរ​បត់​ឆ្វេ​ស្តាំ​មិន ប្រយត្ន័១ករណី និងបើកបរក្នុងស្ថានភាពស្រវឹង១ករណី ។
          លោកនាយការិយាល័យសូមផ្តាំផ្ញើរផងដែរ ដល់អ្នកបើកបរយានយន្ត និង​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំង​អស់​ត្រូវ​គោរព​ច្បាប់ចរាចរណ៏ផ្លូវគោកអោយបានខ្ជាប់ខ្ជួន ដូចជាកុំបើកហួសល្បឿនកំណត់, កុំ​បើក​ជែងក្នុងស្ថានភាពគ្រោះថ្នាក់ , ត្រូវគោរពសិទ្ឋអទិភាព  ស្រវឹងសុំកុំបើកបរ និង​ត្រូវ​ចូល​រួម​គោរព​ស្លាក​សញ្ញា​ចរាចរណ៏ គំនូសចរាច​រណ៏លើទ្រូងផ្លូវ  ត្រូវចេះអធ្យាស្រ័យ និង​យោគ​យល់​គ្នា​ក្នុង​​ពេល​បើកបរ ត្រូវពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និងពាក់មួកសុវត្ថិភាពអោយបានជាប់ជានិច្ច​ក្នុង​ពេល​បើកបរទើបអាចទប់ស្កាត់បានគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​បាន​ករណី​គ្រោះ​ថ្នាក់​របួស​ក្បាល​​រក្សាបាន​អាយុជីវិត៕
 អត្ថបទដោយ៖ ឈាងវណ្ណៈ



0 comments:

Post a Comment